ចែករំលែក

ប្រសិនអ្នកអនុញ្ញាត ឲ្យការគិតរបស់អ្នក តែងតែគិតអ្វីៗចាប់ពីប្រធានបទមួយ ទៅប្រធានបទមួយទៀតក្នុងកំលុងពេលដែលអ្នកព្យាយាមចូលគេង នោះវានឹងបង្កើតបញ្ហាមិនចេះចប់ មិនចេះហើយនោះទេ។ ចំពោះបញ្ហាទាំងនេះអ្នកនឹងសួរខ្លួនឯងថាតើខ្ញុំអាចគេងលក់យ៉ាងម៉េច កើតទៅ? នៅយប់នេះបន្ទាប់ ពីអ្នកដុះសម្អាតធ្មេញហើយឬក៏រៀបចំចូលគេង សូមអ្នកគិតពីអ្វីដែលអ្នកចង់គិតពេលដែលអ្នកចាប់ផ្តើមចូលគេង។បើសិនជាមានគំនិតផ្សេងទៀតចាប់ ផ្តើមចូលទៅរំខានបន្ថែមទៀតនោះអ្នក ត្រូវត្រលប់ការគិតរបស់អ្នកទៅប្រធានបទដែលអ្នកគិតដំបូងគេវិញទើប ជាការប្រសើរ។

សម្រាប់លោកដុនទ័រEdison មានព្រមានថាមនុស្សជាច្រើនធ្វើឲ្យការគិតពេលចូលគេងរបស់ពួកគេបន្ត បែបនេះ។ នេះគឺជាអ្វីដែលធ្វើឲ្យការរំខានបន្តិចបន្តួចក្លាយទៅជាការ បារម្ភដល់ អនាគតផែនដីហើយការព្រួយបារម្ភនោះបន្តកើតឡើងនាំឲ្យកើតមានភាពតានតឹង ជំនួសការសម្រាក។ការគិតច្រើនពេកទោះបីគិតមិនដល់អនាគតនៃផែនដីដូចឧទាហរណ៍ខាងលើ តែគំនិតរបស់អ្នកធ្វើឲ្យអ្នកកាន់ពិបាកគេងលក់ខ្លាំងណាស់។ នៅពេលដែលការគិតរបស់យើងវិលទៅវិលមកគំនិតមួយគាំទ្រដោយគំនិត ផ្សេងទៀតការលេចឡើងនូវគំនិតទាំងនេះធ្វើឲ្យយើងពិបាកបិទភ្នែកគេង ឬបញ្ចប់ការគិតសម្រាប់ថ្ងៃនេះឬគេងលក់មិនបានស្កប់ស្កល់។

ការប្រែប្រួលក្នុងការគិតនៅពេលចាប់ផ្តើមចូលគេង ត្រូវបានគេរកឃើញថាទាក់ទងផលវិបាកពេលចូលគេង និងបន្ថយគុណភាពនៃការគេង ដែលវាក៏ទាក់ទងនឹងភាពគ្មានសុភមង្គលផងដែរ។ អ្នកដែលគេងបានល្អគឺមាន៦ភាគរយពេញចិត្តនឹងជីវិតរបស់គេជាងអ្នកគេង បានមធ្យម និងមាន២៥ភាគរយពេញចិត្តនឹងជីវិតជាងអ្នកគេងមិនបានគ្រប់គ្រាន់៕

ប្រភព៖ iknow