ចែករំលែក

កាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញខាងសុខាភិបាល បានប្រាប់ដំណឹងល្អថា ផ្លែក្រូចពោធិ៍សាត់ និង ទំពាំងបាយជូមានសារប្រយោជន៍ យ៉ាងខ្លាំងសម្រាប់ ប្រឆាំងវិបត្ដិជំងឺធាត់។ ពេលលាយបញ្ចូលគ្នា សារធាតុគីមី ក្នុងផ្លែឈើទាំងពីរមុខនេះ ក៏អាចជួយប្រយុទ្ធប្រឆាំង ជំងឺទឹកនោមផ្អែម និង ជំងឺបេះដូង បានផងដែរ។

អ្នកស្រាវជ្រាវ មកពីសកល វិទ្យាល័យវ៉វីក (Warwick University) ក្នុងប្រទេសអង់គ្លេស បានយកសារធាតុ trans-resveratrol ដែលរកឃើញ នៅក្នុងផ្លែទំពាំងបាយជូក្រហម និង សារធាតុ Hsepretein ក្នុងផ្លែក្រូចពោធិ៍សាត់ ហើយលាយវាបញ្ចូល ដើម្បីផលិតទៅជាថ្នាំគ្រាប់។

អ្នកវិទ្យាសាស្ដ្រសង្ឃឹមថា នៅថ្ងៃអនាគត ថ្នាំគ្រាប់នេះ នឹងអាចផ្ដល់ការព្យាបាលថ្មី ដើម្បីប្រយុទ្ធប្រឆាំងជំងឺកាចសាហាវ ទាំង៣ខាងលើ។ លោកសាស្ដ្រាចារ្យ ផល ស័រណលលី (Paul Thornally) ដែលដឹកនាំការស្រាវជ្រាវនេះ និយាយថា “នេះជាការវិវឌ្ឍដ៏ រំភើបស្ទើរមិនគួរឱ្យជឿ ហើយអាចមានឥទ្ធិពលខ្លាំង មកលើសមត្ថភាពរបស់យើង នៅក្នុងការព្យាបាលជំងឺទាំងនេះ។ ហើយវាក៏អាចជួយ ព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺបេះដូងបានដែរ”៕

ប្រភព៖ iknow