ចែករំលែក

នៅក្នុងសង្គមយើងតែងមានអ្នកមាន និងអ្នកក្រជាធម្មតា ហើយជាធម្មតាមនុស្សគ្រប់រូបតែងប្រាថ្នាចង់ មានលុយកាក់ចាយវាយពេញដៃដើម្បីបំពេញតម្រូវការរបស់ខ្លួន ប៉ុន្តែការដែលមានទ្រព្យស្តុកស្តមនោះ វាកើតឡើងពីការខិតខំរកសីុខ្លួនឯង បូកផ្សំនឹងព្រេងសំណាងផង?

លោកអ្នកសាកទាញដៃទាំងសងខាងពិនិត្យលមើល តើនៅលើភ្នែកគោនៃកដៃរបស់អ្នកមានសរសៃឈាមរត់កាត់ដែរឬទេ? ប្រសិនបើលោកអ្នកមានដៃម្ខាងណាដែល មានសរសៃឈាមវារកាត់បែបនេះពិតមែន យោងតាមក្បួនហុងស៊ុយរបស់ចិនសែ បានបង្ហាញថានោះទៅថ្ងៃអនាគត លោកអ្នកមុខនឹងក្លាយទៅជាអ្នកមានលុយកាក់ស្តុកស្តមជាមិនខាន។

ទោះបីជាតាមរយៈក្បួនបានបង្ហាញថា យើងនឹងក្លាយជាអ្នកមានក៏ដោយ ក៏យើងមិនត្រូវផ្តេកផ្តួលតាមព្រេងសំណាងទាំងស្រុងដែរ គឺត្រូវខិតខំប្រឹងប្រែងរកសុីខ្លួនឯង បូករួមជាមួយភ័ព្វសំណាងផង ទើបទ្រព្យរត់មករកយើងតាមក្រោយ។

អត្ថបទ៖ Kakmeas