ចែករំលែក

បរទេស៖ ពីមុនយើងគ្រប់គ្នាដឹងត្រឹមថា ប៉េងប៉ោះជាបន្លែសម្រាប់ផ្សំនៅក្នុងម្ហូបផ្សេងៗ ប៉ុន្តែ​ការពិត​វាផ្តល់​អត្ថប្រយោជន៍​ច្រើនជាង​ការគិត​របស់យើង​ទៅទៀត។

សម្រាប់ស្ត្រីដែលចង់ទទួលបានសុដន់ធំដោយមិនចាំបាច់វះការ ឬប្រើផលិតផលគីមី គ្រាន់តែទទួលទាន​ប៉េងបោះ​រាល់ថ្ងៃ សុដន់​នឹងរីកធំ​ជាងមុន ២ ទៅ ៣អ៊ីង ព្រោះប៉េងប៉ោះសម្បូរទៅដោយវីតាមីន C និង E។ វីតាមីន C មានតួនាទី​ជួយ​ការពារ​មិនឲ្យ​សុដន់​ខូចទ្រង់ទ្រាយ ហើយ​វីតាមីន Eវិញ ជួយពង្រឹងដល់​ស្បែកសុដន់មិនឲ្យធ្លាក់យារ។ កាន់តែពិសេសជាងនេះទៅទៀត ប៉េងប៉ោះ​មានផ្ទុកវីតាមីន B1 ដែលអាចជំនួយដល់រាងកាយក្នុង​ការស្រូបយកសារធាតុចិញ្ចឹម ដើម្បី​ពង្រឹង​ដល់​ការ​លូតលាស់​រសប់សុដន់​ក្នុង​ពេលដ៏ខ្លី។

ក្រៅពីនេះ ប្រសិនបើអ្នកបានទទួលទានប៉េងប៉ោះជាមួយនឹងស៊ុបតៅហ៊ូកាន់តែប្រសើរ។ ប៉ុន្តែក្នុងការទទួលទាននេះ មានតែ​តៅហ៊ូ​ជាមួយ​ប៉េងប៉ោះ​ស្រស់​សុទ្ធតែប៉ុណ្ណោះ ដោយគ្មានអ្វីបន្ថែមផ្សេង​លើសពីនេះឡើយ។

ទន្ទឹមនឹងនេះផងដែរ អ្នកត្រូវធ្វើលំហាត់តាមបែបយូហ្គា, ហែលទឹក ហើយនៅមុនពេលចូលគេងគួរចំណាយពេល ២ទៅ ៣នាទី​ម៉ាស្សាជុំវិញសុដន់។ រយៈពេល ៣ ខែក្រោយមកអ្នកនឹងសង្កេតឃើញ ដើមទ្រូងប្រែប្រួលរីកធំជាងមុន ២ ទៅ ៣ អ៊ីង។ ម្យ៉ាង​វិញទៀត ​ប៉េងបោះ​ក៏អាចជួយឲ្យស្បែករបស់អ្នកមានពណ៌ផ្កាឈូកថែមទៀតផង៕

ប្រភព៖ postnews.media