ចែករំលែក

តាមពួកអ្នកជំនាញការជាមធ្យមមនុស្សម្នាក់ៗត្រូវបាត់បង់ ពី៥០-១០០សរសៃសក់ក្នុង១ថ្ងៃ ។ ជ្រុះសក់ជាបាតុភូតធម្មជាតិរបស់មនុស្សគ្រប់គ្នា…តែជ្រុះច្រើនពេក នោះត្រូវពិនិត្យមើល។ អ្នកជំនាញការឲ្យដឹងថា ក្រៅពីការព្យាបាលសុខាភិបាលជាក់ស្តែងមានសារជាតិជីវជាតិ និងអាហារមួយចំនួនក៏អាចជំរុញការលូតលាស់កោសិកាសក់ និងជួយកម្ចាត់បញ្ហាជ្រុះសក់។

-បំពេញជាតិដែកតាម ការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងចំណោមអ្នកត្រូវជ្រុះសក់មាន ៣០% ខ្វះជាតិដែកក្នុងសរីរាង្គ ។ អាស្រ័យហេតុនោះអ្នកជំងឺត្រូវទទួលទានអាហារសម្បូរជាតិដែក ដូចជាសណ្តែកសៀងសណ្តែកខ្មៅ ស៊ុត បង្គា សណ្តែកដី ពួយឡេង ត្រី ចេក ការ៉ុត ដំឡូងបារាំង… ។ -បំពេញថែមប្រូតេអ៊ីនរុក្ខជាតិ ការស្រាវជ្រាវបានរកឃើញថាចំពោះអ្នកត្រូវជ្រុះសក់ បរិមាណរបស់ methionine ក្នុងសរីរាង្គត្រូវថយចុះ ។ ដូច្នេះគេគួរទទួលទានច្រើនអាហារសម្បូរMethionine ដូចជាសណ្តែកសៀង ល្ងខ្មៅ ពោត… ។

-ទទួលទានច្រើនផ្លែឈើ និងបន្លែបៃតងជ្រុះ សក់ច្រើនកើតឡើងនៅស្ត្រី ។ ប្រការនេះបណ្តាលពីពួកគេទទួលទានច្រើនអាហារផ្អែម ខ្លាញ់ក្នុងរយៈពេលវែងនាំដល់ការប្រមូលផ្តុំអាស៊ីត (ដូចជាអាស៊ីតឡាក់ទិកនិងអាស៊ីតនីទ្រិក) ក្នុងសរីរាង្គនិងផលិតជាតិពុលមានលក្ខណៈអាស៊ីត ។ ដូច្នេះអ្នកមិនត្រូវទទួលទានថ្លើមនិងសាច់ច្រើន ព្រោះសារជាតិមានលក្ខណៈអាស៊ីតក្នុងអាហារទាំងនេះ នឹងបង្កជាតិពុលមានលក្ខណៈអាស៊ីតច្រើនហួស។ បន្លែ និងផ្លែឈើជាអាហារផ្ទុកជាតិអាល់កាឡាំងច្រើន អាចបន្សាបជាតិពុលមានលក្ខណៈអាស៊ីត។

-បំពេញអ៊ីយ៉ូតសុខភាព របស់សក់មានពាក់ព័ន្ធជិតស្និទ្ធជាមួយមុខងាររបស់ក្រពេញទីរ៉ូអ៊ីដ។ បរិមាណអ៊ីយ៉ូតគ្រប់គ្រាន់អាចបង្កើនមុខងាររបស់ក្រពេញទីរ៉ូអ៊ីដ មានប្រយោជន៍បំផុតសម្រាប់សុខភាពរបស់សក់។ អាស្រ័យហេតុនេះ អ្នកជ្រុះសក់អាចទទួលទានអាហារសម្បូរអ៊ីយ៉ូតឲ្យបានច្រើនដូចជា សារាយសមុទ្រ …..។

-វីតាមីន Eវីតាមីន E អាចប្រឆាំងទប់ទល់ភាពចំណាស់របស់សក់ ជំរុញការចែកបំបែកកោសិកាសក់ ដើម្បីជំរុញការលូតលាស់របស់សក់។ អាហារសម្បូរវីតាមីន E មានដូចជាផ្កាស្ពៃខៀវគ្រាប់ល្ង… ។

មូលហេតុបង្កការជ្រុះសក់
+ ថ្នាំព្យាបាលជំងឺ ៖ ថ្នាំលើសឈាមប្រឆាំងកកឈាម ប្រឆាំងភាពទ្រុឌទ្រោម និងពពួកថ្នាំប្រឆាំងរលាកមិនស្ថិតក្នុងក្រុម Steroidត្រូវចាត់ទុកមានពាក់ព័ន្ធដល់ស្ថានភាពជ្រុះសក់។
+ខ្វះដែក ៖ នៅស្ត្រីមុនអស់រដូវខ្វះដែកជាមូលហេតុចម្បងបង្កឲ្យជ្រុះសក់ ។
+ ស្រកទម្ងន់ ៖បានមានភស្តុតាងបង្ហាញថា ការបញ្ចុះទម្ងន់លឿននាំដល់ការខ្វះថាមពលពិសេសគឺជាតិម្សៅ និងជាតិស្ករក្លុយកូស។ ស្ថានភាពនេះអាចបង្កឲ្យជ្រុះសក់ ។
+ ជំងឺអំពីក្រពេញទីរ៉ូអ៊ីដនិងស្ត្រេស ៖ ក្រពេញទីរ៉ូអ៊ីដ ធ្វើសកម្មភាពខ្លាំងពេកឬខ្សោយពេកអាចធ្វើឲ្យសក់រង្វើលសន្សឹមៗ។ ជំងឺក្រពេញទីរ៉ូអ៊ីដអាចឥទ្ធិពលដល់ខួបរីកចម្រើនរបស់សក់ ធ្វើឲ្យសក់ឆាប់ជ្រុះ។ ស្ត្រេសរ៉ាំរ៉ៃបង្ខំឲ្យប្រព័ន្ធអង្គបដិបក្ខធ្វើសកម្មភាពហួស កម្រិតអាចធ្វើឲ្យកោសិកាឈាមសវាយប្រហារគល់សក់ បង្កការជ្រុះសក់ ៕

ប្រភព៖ iknow