ចែករំលែក

ពួកអាជ្ញាធរដឹកជញ្ជូន (LTA) និយាយនៅថ្ងៃច័ន្ធ នេះថា ឧបករណ៍ជិះអគ្គិសនីចំនួន ២០ គ្រឿង ត្រូវបានរឹបអូស ក្រោយពួកអ្នកប្រើប្រាស់វា ត្រូវបានចាប់បានកំពុងជិះនៅលើដងផ្លូវ ក្នុងប្រទេសសិង្ហបុរី ។

ស្ថិតក្រោមច្បាប់, នោះឧបករណ៍ចល័តផ្ទាល់ខ្លួនទាំងនេះ ដែលមានដូចជាៈ ស្គុតទ័រអគ្គិសនី និង howerboard មិនត្រូវបានអនុញ្ញាតឲ្យយកទៅជិះនៅលើដងផ្លូវនោះទេ ។

គួរបញ្ជាក់ថា ចន្លោះខែមករា និងកញ្ញា លិខិតងជាង ១,៤០០ ក៏ត្រូវបានចេញជូនដល់អ្នកប្រើប្រាស់កង់អគ្គិសនីដែលមិនគោរពតាមផង ។

អាជ្ញាធរ LTA និយាយថា អ្នកប្រើប្រាស់ភាគច្រើន ត្រូវបានសង្កេតឃើញធ្វើដំណើរក្នុងស្ថានភាពគ្រោះថ្នាក់ ដោយបើកបរលឿនៗជាមួយឧបករណ៍ជិះរបស់ពួកគេ ដែលឈានរហូតដល់ ៧០ គីឡូម៉ែត្រ/ម៉ោង ។

ស្ថិតក្រោមច្បាប់ចរាចរណ៍ផ្លូវគោក, នរណាម្នាក់ដែលត្រូវបានរកឃើញប្រើប្រាស់យានជំនិះមិនគោរពតាមច្បាប់ អាចត្រូវបានផាកពិន័យជាប្រាក់រហូតដល់ S$2,000 ឬ ចាប់ដាក់គុករយៈពេល ៣ ខែ សម្រាប់បទល្មើសដំបូង ។ ហើយសម្រាប់បទល្មើសជាបន្តបន្ទាប់ទៀត គឺអ្នកប្រព្រឹត្តនោះនឹងត្រូវផាកពិន័យ S$5,000 ឬ ជាប់គុក ៦ ខែ ៕

pabs-data