ចែករំលែក

លោក Bob Arum អ្នកផ្គូផ្គងរៀបចំការប្រកួតសម្រាប់កំពូលអ្នកប្រដាល់អាស៊ី Manny Pacquiao បានបញ្ជាក់ថា ការប្រកួតជាថ្មីរវាង Floyd Mayweather ទល់នឹង Pac Man ប្រហែលជា៧៥% នឹងកើតឡើងមែនទែន។

Floyd បានប្រកាសចូលនិវត្តន៍ កាលខែកញ្ញា ប៉ុន្តែរូបគេបានទៅទស្សនាផ្ទាល់នៅទីក្រុង Las Vegas កាលពីថ្ងៃអាទិត្យ ពេល Pacquiao វ៉ៃឈ្នះ Jessie Vargas ដណ្ដើមបានខ្សែក្រវាត់ WBO។ យ៉ាងណាក្ដី Arum បានលើកឡើងថា លោកមិនទាន់ពិភាក្សាគ្នាជាមួយក្រុមរហស្សនាម The Money Team ទេ ប៉ុន្តែលោកជឿថា ការប្រកួតជាថ្មី ប្រាកដជាកើតមានឡើងមែន។

“តើខ្ញុំដឹងថា ការប្រកួតនឹងកើតឡើង? ទេ។ តើខ្ញុំដឹងថា Floyd ចង់ឡើងវ៉ៃជាថ្មី? ទេ។ ពេលនេះ ខ្ញុំមិនដឹងអ្វីច្រើន ជាងអ្នកទាំងអស់គ្នាបានដឹងទេ។ ប៉ុន្តែអ្វីដែលខ្ញុំសង្កេត ខ្ញុំជឿថា ៧៥% (អាចនឹងកើតឡើង)”។ Arum បានប្រាប់ដល់ ESPN៕
22_large 31_large

ប្រភព៖ sabay