ចែករំលែក

តារាចម្តែងដែលប្រកាសខ្លួនថានាង នៅលីវ (single) សុខ សុម៉ាវត្តី តែងតែបង្ហើរទាំងរូបភាព និងវីដេអូបែប Sweet Sweet ជាមួយកីឡាករ រូបសង្ហារ និងជាតារាសម្តែង លី វ៉ាហេទ តែនាងមិនចង់ឲ្យគេនិយាយពីទំនាក់ទំនង់របស់ខ្លួនឡើង ។

ផ្ទុយទីវិញតារាសម្តែងស្រីដែលមានស្រុកកំណើតមកពីខេត្ត តាកែវ រូបនេះតែងបង្ហាញនូវរូភាព ផ្អែមល្ហែមជាមួយកីឡាករ U19 ដែលមានស្រុកកំណើតមកពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (អតីតខេត្តកំពង់ចាម) ។

នៅពេលដែលមានសារព័ត៌មានមួយចំនួនបានចុះផ្សាយពីទំនាក់ទំនងស្នេហារវាងអ្នកទាំង ធ្វើឲ្យអ្នកនាង សុខ សុម៉ាវត្តី មានការប្រតិ្តកម្ម និងបកស្រាយថា មិនមែនជាការពិតដូចអ្វីដែល អ្នកសារព័ត៌មានចុះ និង បានលើកឡើងដែមទៀតថា នាងទទួលយកមិនចង់បាន ។

តែជាក់ស្តែងនាងតែតែបង្ហាញនូវរូបភាព ផ្អែមល្ហែម ដោយឲ្យ លី វ៉ាហេទ បងញ្ចុកនំ និង ថ្មីៗនេះ ឲ្យកីឡាកររូបសង្ហារ ចង់សក់ឲ្យ និងសម្តែងកាយវិការដូច ជាស្នេហាពិតៗ ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រលើរូបនាង លី វ៉ាហេទ មិនគិតថាពួកគេមានទំនាក់ទំនងស្នេហានឹងគ្នាមិនបាន ៕


ប្រភព៖ chnchannel