ចែករំលែក

ក្រោយពីសម្រេចការសាងសង់ដោយជោគជ័យ ឥលូវនេះអាគាដ៏ខ្ពស់ជាងគេបំផុត
ក្នុងប្រទេសថៃ បានបើកដំណើរការជាផ្លូវការហើយ ។

អាគារមួយនេះមានឈ្មោះថា «មាហាណាក់ខុន» (MahaNakhon) ត្រូវបានសាងសង់ឡើងនៅលើទឹកដីទីក្រុងបាងកក ហើយបើមើលពីខាងក្រៅគឺវាមានរូបរាងដូចគ្នានឹង ភីកសែល (pixel) យ៉ាងដូច្នេះដែរ ។ អាគា «មាហាណាក់ខុន» នេះទៀតសោតគឺបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្មអន្ដរជាតិដ៏ល្បីល្បាញ «Ole Scheeren Buro» និង មានកម្ពស់ ៣១៤ ម៉ែត្រពីដី ហើយនៅក្នុងអាគានេះគឺមានដូចជា សណ្ឋាគារ បារ ភោជនីយដ្ឋាន និង ផ្សេងៗទៀតជាច្រើន ។

ទន្ទឹមគ្នានេះដែរ មានប្រភពព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទងនឹងអាគារខ្ពស់ជាងគេនៅថៃនេះថា ថ្វីបើអាគារ «មាហាណាក់ខុន» សាងសង់រួចរាល់ជាស្ថាពរយ៉ាងណាក្ដីក៏វានៅតែមើលទៅមានភាពរញ៉េរញ៉ៃ ដោយសារតែរូបរាងដូច ភីកសែល របស់វានេះ ។

គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលនេះអាគារ «មាហាណាក់ខុន» កំពុងឈរយ៉ាងសង្ហានៅកណ្ដាលទីក្រុងបាងកក ប្រទេសថៃ ហើយនាពេលរាត្រីគេឃើញមានរស្មីភ្លើងពណ៌ភ្លឺចែងចាំងដែលមើលទៅប្រៀបដូចជាស្ថានសួគ៌យ៉ាងដូច្នោះដែរ ៕

( ប្រភព ៖ បដផេនដា ) កុសល