ចែករំលែក

សូមទស្សនាវីដេអូ Trailer នៃហ្គេមដែលពួកគេបានបង្កើត

https://youtu.be/RXJ0NvcbLQ4

David Eisman ជាសិស្សវិទ្យាល័យ ដែលមានអាយុទើបតែ ១៦ ឆ្នាំ បានក្លាយជាស្ថាបនិកនៃក្រុមហ៊ុនបង្កើតវីដេអូហ្គេម Pixelman Productions ដែលទើបចាប់ផ្ដើមកាលពីខែ មករា ឆ្នាំ ២០១៦ ដោយមិនបានចំណាយប្រាក់សូម្បីមួយសេន។
1-651
Eisman បង្ហាញថា ដោយមានចិត្តស្រលាញ់លើវិស័យបង្កើតហ្គេម គេមានបំណងចង់ធ្វើការនៅក្រុមហ៊ុនផលិតហ្គេមនានា តែគេមិនមានឱកាស ដោយក្រុមហ៊ុនទាំងនោះតម្រូវឲ្យគេមានបទពិសោធន៍ធ្លាប់ផលិតហ្គេម។
ដូចនេះទើបធ្វើឲ្យ David Eisman មានគំនិតបង្កើតក្រុមហ៊ុនផលិតហ្គេមដោយខ្លួនឯង ព្រោះគេអាចប្រើប្រាស់នូវភាសា C# ។2-263

ការបង្កើតក្រុមហ៊ុននេះ David Eisman មិនចំណាយដើមទុនឡើយ ដោយគេបង្កើត Ads នៅតាមបណ្ដាញសង្គមនានា ដើម្បីស្វែងរកនូវដៃគូសហការ ស្ម័គ្រចិត្តក្នុងការបង្កើត ហើយនឹងធ្វើការចែករំលែកនូវផលចំណេញតាមផ្នែកនានា។ គំនិតនេះធ្លាប់មានមនុស្សជាច្រើន លើកឡើងថាវាមិនអាចទៅរួច តែឥលូវក្រុមហ៊ុននេះ មានអ្នកសរសេរកម្មវិធី ២ នាក់ សិល្បករ ម្នាក់ អ្នកនិពន្ធ ម្នាក់ អ្នកនិពន្ធចម្រៀង ២ នាក់ និងក្រុមទីផ្សារ ដែលអ្នកទាំងនោះភាគច្រើននៅប្រទេសខុសៗគ្នា ៕

ប្រភព៖ sabay