ចែករំលែក

សិល្បៈ៖ បើគិតមកដល់ពេលនេះ កូនស្រីជាទីស្រឡាញ់ដែលជា តំណក់ឈាមដំបូង រវាងពិធីការិនីជើងចាស់ គង់ សុជាតិ និង ជា វិបុល មានអាយុគម្រប់មួយខួបហើយ កាលពីថ្ងៃទី ០៤ ខែមករា ម្សិលមិញនេះ ។

នៅក្នុងថ្ងៃខួបកំណើតអាយុ១ឆ្នាំ របស់កូនស្រី ពិធីករសម្បូរសំនួនវោហារមិនចេះរីងស្ងួត ជា វិបុល បានថ្លែងសារជូនពរកូនស្រីតែម្នាក់គត់របស់ខ្លួន ពោរពេញដោយក្ដីស្រឡាញ់ និង ភាពកក់ក្ដៅបំផុត ។

ទន្ទឹមនឹងនេះ ជា វិបុល បានភ្ជាប់មកជាមួយរូបថតស្អាតៗ ឃ្យូតៗគួរឱ្យក្នក់ក្នាញ់ របស់ក្មេងស្រីតូច ជា សុជាតិនារី បង្អួតសក្រសែភ្នែក មហាជនផងដែរ ។ ខាងក្រោមនេះជារូបសម្រស់ ក្មេងស្រីតូច ជា សុជាតិនារី ហៅ ដូរី ដែលជាកូនស្រីសិល្បករ-ការិនីដ៏ល្បីល្បាញទាំងពីរដួងខាងលើនេះ ៖