ចែករំលែក

ភ្នំពេញ៖ យុវតីស្រស់ស្អាតម្នាក់ បំរើការលក់ខោអាវតាមផ្ទះ បន្ទាប់ពីចាកចេញពីផ្ទះ ទៅធ្វើការងារ ស្រាប់តែបាត់រហូត មិនមានឮដឹងថា ទៅណា មកណាទេ ហើយ ឪពុកម្តាយ មានត្រឹមដើរស្វែងរក អស់រយៈពេល ១០ថ្ងៃនៅតែមិនឃើញ ។

ក្មេងស្រីដែលបាត់ខ្លួននោះឈ្មោះ លី ចិន ភេទស្រី អាយុ ១៩ឆ្នាំ មានមុខរបរលក់ខោអាវតាមផ្ទះ មានឳពុកឈ្មោះ ប៉ិត សុង អាយុ ៤៥ឆ្នាំ មានមុខរបរធ្វើស្រែ ម្តាយឈ្មោះ ឈន ចនអាយុ ៤០ឆ្នាំ មានមុខរបរធ្វើស្រែ អ្នកទាំង ៣នាក់មានស្រុកកំណើតនៅភូមិដំណក់ ឃុំឈើតុម ស្រុកគគរ ខេត្តពោធិ៍សាត់ ។​

ម្តាយក្មេងស្រីបានឱ្យដឹងថា កូនស្រីរបស់គាត់បានចេញពីស្រុកកំណើត មកធ្វើការលក់ខោអាវ ឱ្យគេនៅតាមផ្ទះនៅម្តុំអាគារ៤២ជាន់ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន បានរយៈពេលមួយឆ្នាំមកហើយ ក៏ប៉ុន្តែតាំងពីកូនរបស់គាត់មកធ្វើការនៅទីនោះ រយៈពេលមួយឆ្នាំមក រូបគាត់មិនដែលស្គាល់ និងមិនដែលមកលេងនៅកន្លែងកូនធ្វើការនោះទេ រហូតដល់បាត់កូនស្រីនេះតែម្ដង ។ កន្លងមករូបគាត់ទាក់ទងកូនស្រីទៅតាមទូរស័ព្ទ ហើយកូនស្រីរបស់បានលេងផ្ទះក្នុងមួយខែម្តង រាងរាល់បើកប្រាក់ខែរួច ។

ម្តាយយុវតីរូបនោះបានឱ្យដឹងទៀតថា កូនរបស់គាត់ បានមកធ្វើការជាមួយមិត្តភក្ដិ បន្ទាប់ពីបាត់ណឹងកូនស្រី រូបគាត់ក៏បានទៅសួរដំណឹងពីមិត្តភក្ដិរបស់កូនដែរ តែគេបានប្រាប់គាត់ថា យុវតីខាងលើបានប្តូរទៅលក់ជាមួយថៅកែផ្សេង ដោយរូបគេក៏មិនដែលស្គាល់ទីតាំងលក់នោះដែរ។​

ម្តាយក្មេងស្រីបានបន្តថា នៅមុនពេលបាត់កូនស្រីរបស់គាត់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២១៧ កូនស្រីរបស់គាត់បានមកលេងផ្ទះ ដើម្បីចូលរួមការបោះឆ្នោត បន្ទាប់ពីចូលរួមបោះឆ្នោតរួចនៅថ្ងៃទី០៧ ខែឆ្នាំដដែល កូនស្រីរបស់គាត់បានសូមគាត់ត្រឡប់ទៅធ្វើការវិញនៅភ្នំពេញ រហូតដល់ថ្ងៃទី២៦ខែឆ្នាំដដែល រូបគាត់បានខលចូលទៅលេខទូរស័ព្ទរបស់កូនស្រី ដោយបានប្រាប់ថា ខែហ្នឹងកូនឈប់ធ្វើការលក់ខោអាវ ហើយកធ្វើការរោងចក្រនៅស្រុកយើងវិញមក ។ កូនស្រីបានព្រមឈប់ ហើយបានប្រាប់ទៅម្ដាយថាចាំ បើកប្រាក់ខែរួច ចាំខ្ញុំត្រឡប់ទៅផ្ទះវិញ រួចបានបិទទូរស័ព្ទតែម្ដង ។

​លុះនៅថ្ងៃទី២៧ ខែឆ្នាំដដែល រូបគាត់បានខលទៅលេខទូរស័ព្ទរបស់កូនស្រីគាត់ម្តងទៀត ស្រាប់តែមិនចូល បិទទូរសព្ទមិនអាចទាក់ទងបាន រហូតដល់ពេលនេះហើយ រូបគាត់ និងប្តីបានដើររកនិងសួរតាមរយៈមិតភក្ដិរបស់គេ ក៏គ្មានដំណឹងអ្វីសោះ។​

ឪពុក-ម្តាយ នារីខាងលើ លើកដៃ អំពាវនាវផងដែរដល់សមត្ថកិច្ច និងបងប្អូនជាសាធារណៈជន ប្រសិនកាលបើឃើញក្មេងស្រីដូចមានភិនភាគខាងលើ មេត្តាជួយ ឃាត់ និងផ្តល់ព័ត៌មាន ដល់ក្រុមគ្រួសារផង ៕ សហការី KBN