ចែករំលែក

កាលពីពេលថ្មីៗនេះ ស្មាតហ្វូន iPhone 7 Plus របស់ Apple ត្រូវបាន អ្នកប្រើប្រាស់ មួយចំនួនតូច បាន រាយការណ៍ មកថា ពួកគេទើបតែ ទិញស្មាតហ្វូន iPhone 7 Plus មកប្រើប្រាស់ បានប៉ុន្មានថ្ងៃ ស្រាប់តែ ពេលចាប់ផ្តើមថត ក៏ចេញពណ៌ លក្ខណៈ ទឹកៗ ខុសប្លែកពី 7 Plus ផ្សេងទៀត។ ពួកគេ មិនមែនចេះតែ ចោទដោយគ្មាន ភ័ស្តុតាងនោះទេ ដោយបានភ្ជាប់ មកជាមួយនឹង រូបភាព ទាំងនោះ មកផងដែរ។ ខាងក្រោមនេះ គឺជារូបភាព ដែលមើលទៅ ចេញទឹកៗ (WaterColor Effect)!

សម្រាប់បញ្ហានេះ Apple នៅមិនទាន់ មានដំណោះស្រាយ ដើម្បី Fix បញ្ហានេះ ទៅកាន់ អ្នកប្រើប្រាស់ ដែលបាន ប្រទះជួបបញ្ហា ទាំងនោះ នៅឡើយទេ។ តែខាងក្រុមហ៊ុន បានសំណូមពរ អោយអ្នក ដែលមាន បញ្ហានោះ ទៅជួបខាង AppleCare ឬសាខា Apple Store ដែលនៅជិតខ្លួន ដើម្បីពិភាក្សាគ្នា។

គួរបញ្ជាក់ថា បញ្ហានេះ កើតឡើងតែ ទៅលើ អ្នកប្រើប្រាស់ មួយចំនួន ដែលនៅ សហរដ្ឋអាមេរិក តែប៉ុណ្ណោះ។ សម្រាប់ប្រទេស ផ្សេងៗទៀត នៅមិនទាន់ ឃើញមានផ្អើល ពីបញ្ហានេះ នៅឡើយទេ។ សំខាន់យើង រង់ចាំ មើលទាំងអស់គ្នា ថាតើវា បណ្តាលមកពី បញ្ហា Software ឬក៏បញ្ហា Hardware ហើយប្រសិនបើ មានកំពុងតែ ជួបប្រទះនោះ សូមប្រញាប់ ទៅរកខាង Apple Store ដែលនៅជិត អ្នក ភ្លាមៗ ដើម្បីទទួលបាន ដំណោះស្រាយ ផ្សេងៗទៀត។

iphone7plus-jetblk-34br-leanforward_pr-print-1200x772

1-4

cover-1

ប្រភព៖ cambo-report