ចែករំលែក

ថ្មីៗនេះគេឃើញមានការបង្ហោះក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកបង្ហាញពីតារាសម្តែង សិចស៊ី ដេននី ក្វាន់ និងបងប្អូនស្រីនាងខឹងច្រឡោតយ៉ាងខ្លាំងចំពោះអ្នកដែលចោទនាងថាជាស្រី យកប្តីគេ ។

តាមរយៈហ្វេសប៊ុកដែលប្រើឈ្មោះថា (ស្តេចត្រាញ់) បានបង្ហោះឃ្លីបវីដេអូដែលបង្ហាញពីការខឹងសំបារពីសំណាក់បងប្អូន ដេននី ក្វាន់ ព្រោះតែពាក្យគេថានាងជាស្រីយកប្តីគេរហូតដល់ថ្នាក់ ជេរមិនបណ្តាក់មាត់ទៀតផង ។

ក្នុងហ្វេសប៊ុករបស់ស្តេចត្រាញ់នោះក៏បានសរសេរពាក្យថា៖ស្តាប់សម្តីអ្នកថ្លៃថ្នូរគេជេរគ្នាតាម BIGOLIVEពិតជាសន្តានអ្នកថ្លៃថ្នូរមែនទែន! ជេរបានល្អៗ ថ្លៃថ្នូរ ៗៗៗៗៗ ស្រីស្អាតចរិត ថ្លៃថ្នូរមែនៗៗ ៗៗៗៗ ។

ស្របជាមួយគ្នានេះដែរគេក៏ឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើនបានសរសេរថាការជេររបស់បងប្អូន ដេននី ក្វាន់ នេះក៏ព្រោះតែអ្នកនោះឈ្លើយពេកនៅសុខៗថានាងយកប្តីគេទើបទ្រាំមិនបាន មានការច្រឡោតជេរតាម BIGO LIVE តែម្តងទៅ ។

ចង់ដឹងទេថាតើសកម្មភាព ដេននី ក្វាន់ យ៉ាងណាសូមនាំគ្នាតាមដានទស្សនា ឃ្លីបវីដេអូខាងក្រោម នេះដូចតទៅ ៕ ដេវីត ដកស្រង់ពី៖ ប្រជាប្រិយ