ចែករំលែក

កង្ហារខ្នាតតូចនេះ អាចសាកបញ្ចូលភ្លើងឧកបរណ៍ចល័តរបស់លោកអ្នកបានយ៉ាងងាយស្រួល នៅក្នុងទីកន្លែងដាច់ស្រយាល ហើយវាត្រូវបានរចនាឡើងដោយ Nils Ferber ។

នេះជាបច្ចេកវិទ្យាដ៏ល្អប្រសើរមួយ សម្រាប់អ្នកដំណើរផ្សងព្រេង អាចដោះស្រាយជាមួយស្ថានការណ៍គ្រាស្ថិតនៅឆ្ងាយពីភ្លើងអគ្គិសនី ។ ឧបករណ៍នេះគឺស្រាលជាង ៤០% ប្រៀបនឹងដៃគូប្រជែងរបស់វា ហើយកញ្ចប់នៅក្នុងផ្នែកវិលនៃគ្រឿងម៉ាស៊ីន អាចធ្វើឲ្យទិន្នផលខ្ពស់ សូម្បីតែនៅល្បឿនខ្យល់ទាប ។

គំរូបច្ចេកវិទ្យាមួយនេះ ត្រូវបានផលិតឡើងរួចហើយ និងគ្រោងដាក់បង្ហាញនៅក្នុងខែតុលា ឆ្នាំ២០១៦ ។ ដូច្នេះ ឥឡូនេះ វាអាចដំណើរការបានក្នុងសាកបញ្ចូលភ្លើងទូរស័ព្ទរបស់លោកអ្នក ខណៈស្ថិតនៅឆ្ងាយពីទីកន្លែងមានភ្លើងអគ្គិសនីប្រើប្រាស់ ៕