ចែករំលែក

កាលពីពេលថ្មីៗកន្លងមកនេះ លី ច័ន្ទសីហា បានដឹកដៃគូរដណ្តឹងរបស់ខ្លួន លោក ច័ន្ទ ថៃសេង ទៅចូលរួមក្នុងកម្មវិធីកំណប់អារម្មណ៍ ដែលមានលោកហ្វៃ សំអាង ជាអ្នកគ្រប់គ្រងកម្មវិធី ។

លី ច័ន្ទសីហា បានបញ្ជាក់ប្រាប់ថា នាងបានកំណត់យកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៧ ដើម្បីរៀបចំពិធីមង្គលការរបស់នាង ដោយគ្រោងអញ្ជើញភ្ញៀវចំនួន ១៤០ តុ ពិសារផោជនាអាហារ នៅមជ្ឈមណ្ឌលកោះពេជ្រគឺអាគារ A និង អាគារ B ។

ចង់ដឹងទេថា ចំណងស្នេហ៍ លី ច័ន្ទសីហា ចាប់ផ្តើមតាំងពីពេលណាមក? លី ច័ន្ទសីហា និងច័ន្ទ ថៃសេង បានរៀបរាប់ពីកំណើតស្នេហ៍របស់ខ្លួនថា កំណើតស្នេហ៍ របស់ពួកយើងគឺតាមរយៈ Facebook ស្វែងយល់ពីគ្នាទៅវិញ ទៅមក អស់រយៈពេលជាងមួយឆ្នាំ ទើបសម្រេចចិត្ត ឈានទៅដល់ពិធីភ្ជាប់ពាក្យ ដោយមានចាស់ទុំទាំងសងខាងដឹងឮ ជាផ្លូវការ ។

ហើយកាលពីយប់ថ្ងៃទី ២៤ ខែសីហា លី ច័ន្ទសីហា បានរៀបចំពិធីខួបកំណើត ដែលមានមិត្តភក្តិក្នុងនិងក្រៅសិល្បៈចូលរួមផងដែរ បើទោះបីជាពិធីខួបកំណើតរបស់នាង នាឆ្នាំនេះមិនសូវធំដុំយ៉ាងណាក្តី ប៉ុន្តែលី ច័ន្ទសីហា បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង នៅពេលបានឃើញមិត្តភក្តិចូលរួមក្នុងពិធីខួបកំណើតរបស់នាង ។

គួរបញ្ជាក់ផងដែរថា លី ច័ន្ទសីហា និងលោក ច័ន្ទ ថៃសេង បានរៀបចំពិធីភ្ជាប់ពាក្យនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ ដោយមានអ្នកក្នុងសិល្បៈនិងក្រៅសិល្បៈ ចូលរួមយ៉ាងអធិកអធម ៕ ហា នាង

ប្រភព៖ pmhotnews