ចែករំលែក

កាលពីពេលថ្មីៗនេះ គេបានឃើញរូបថតរបស់ពិធីការិនី ខៀវ សានសាណា ក្នុងឈុតសម្លៀកបំពាក់អាពាហ៍ ពិពាហ៍ជាមួយលោក Seraj Sutton ដែលជាជនជាតិបរទេស ។ មានការបង្ហើបថានេះជារូបថត Pre Wedding របស់ពិធីការិនី កូនពីរ ខៀវ សានសាណា ។ នាងថតរូបដើម្បីត្រៀម ចូលរោងការទៅតាមប្រពៃណីខ្មែរនៅថ្ងៃទី ០៨ ខែតុលា ខាងមុខនេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ។

កន្លងមក ខៀវ សានសាណា តែងលាក់បាំងពីចំណងស្នេហ៍របស់នាង ជាមួយលោកSeraj Sutton ដែលធ្វើការនៅក្រុមហ៊ុន Herbalife Cambodia ។ តែថ្មីៗនេះគេបានឃើញរូបថតរបស់ខៀវ សានសាណា និងគូស្នេហ៏ក្នុងឈុតសម្លៀកបំពាក់អាពាហ៏ពិពាហ៏បែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ។ បើ តាមគម្រោង ខៀវ សានសាណា ត្រៀមចូលរោងការជាមួយគូស្នេហ៍ជាជនជាតិបរទេសរូបនេះ នៅថ្ងៃទី ០៨ ខែតុលា ខាងមុខនេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ដោយគ្រោងនិងរៀបចំពិធីធំដុំទៅតាមកិត្តិយសអនាគតស្វាមីរបស់ នាង ។

មុននិងឈានដល់ការរៀបការនោះ ខៀវ សានសាណា បានស្វែងយល់ចិត្តថ្លើមគ្នាយូរគួរសម មកហើយដែរ ។ កន្លងមកពិធីការិនី ខៀវ សានសាណា ធ្លាប់មានស្វាមីម្តងរួចមកហើយ ជាជនបរទេសដែរ តែកាលណោះ ពួកគេមិនបានរៀបការបែបប្រពៃណីខ្មែរនោះទេ ។ ប៉ុន្តែក្រោយមកជីវិតប្តីប្រពន្ធរបស់ ខៀវ សានសាណា បានប្រេះឆាទៅវិញ ដោយបន្សល់នូវកូនពីរនាក់ ដែលមានមុខមាត់ស្រស់ស្អាតកាត់ទៅរកឪពុក ហើយសព្វថ្ងៃកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាង ៕ ចេនី

ប្រភព៖ pmhotnews