ចែករំលែក

ទោះបីជា ការគេង មិនដកដង្ហើម គឺជាលក្ខខ័ណ្ឌមួយដែលជារឿយៗ ត្រូវបានទាក់ទងនឹងបុរសក៏ដោយ, ប៉ុន្តែការស្រាវជ្រាវថ្មីនេះបានបង្ហាញថា ស្ត្រីជាច្រើនក៏មានជំងឺនេះផងដែរ, ជាពិសេសចំពោះអ្នកដែលធាត់ ឬមានសម្ពាធឈាមខ្ពស់។

ការគេងមិនដកដង្ហើមបណ្តាលអោយការឈប់ដកដង្ហើមជាញឹកញាប់អំឡុងពេល គេង និងអត្រានៃជំងឺនេះបានកើនឡើងនៅពេលដែលមនុស្សកាន់តែចាស់។ ចំពោះការស្រាវជ្រាវ, អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Uppsala និងសាកលវិទ្យាល័យ Umea ក្នុងប្រទេសស៊ុយអែតបានមើលទៅលើស្ត្រី៤០០នាក់ដែលមានអាយុលើសពី២០ ឆ្នាំ។

អ្នកស្រាវជ្រាវបានរកឃើញថា ពាក់កណ្តាលនៃស្ត្រីបានបង្ហាញរោគសញ្ញានៃការគេងមិនដកដង្ហើម។ ចំពោះស្ត្រីទាំងនោះដែលមានសម្ពាធឈាមខ្ពស់, ៨០%ទទួលរងពីការគេងមិនដកដង្ហើមនេះ។ លើសពីនេះ, ៨៤%នៃស្ត្រីដែលធាត់ដែលត្រូវបានពិនិត្យក៏មានជំងឺនេះផងដែរ។ ក្នុងចំនោមស្ត្រីធាត់ដែលមានអាយុពី៥៥ឆ្នាំ ទៅ៧០ឆ្នាំ, ៣១%មានការគេងមិនដកដង្ហើមធ្ងន់ធ្ងរ។

ខាល ហ្វ្រេកខ្លីន(Karl Franklin) បាននិយាយថា យើងពិតជាមានការភ្ញាក់ផ្អើលដើម្បីរកមើលពីការកើតមានឡើងខ្ពស់នៃ ការគេងមិនដកង្ហើមចំពោះស្ត្រី, នៅពេលវាជាជំងឺដែលជាទូទៅកើតលើបុរសនោះ។ ការស្រាវជ្រាវនេះបានបង្ហាញថា រោគសញ្ញាអាចត្រូវបានបង្ហាញជាការផ្សារភ្ជាប់គ្នារវាងការគេងមិន ដកដង្ហើម និងការធាត់ និងការឡើងសម្ពាធឈាមដើម្បីកំណត់លើអ្នកជំងឺដែលអាចទទួលរងពីជំងឺ នៃការគេងនេះ ។ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងEuropean Respiratory Journal៕

ប្រភព៖ iknow