ចែករំលែក

កាហ្វេ​គឺជា​ភេសជ្ជៈ​ដែល​គេ​ផឹក​ច្រើន​ជាង​គេ​នៅលើ​លោក​នេះ បន្ទាប់​ពី​ទឹក​។ កាលណា​គេ​ឆុង​កាហ្វេ​រួច គេ​ច្រើន​តែ​គ្រវាត់​កា​កវា​ចោល ព្រោះ​គេ​មិន​បាន​ដឹង​ថា​វា​មាន​ប្រយោជន៍​យ៉ាងណា​នោះ​ទេ​។ តាមពិតទៅ កាក​កាហ្វេ​អាច​ប្រើ​ធ្វើ​ជា​ជី​រដាក់​ដំណាំ ឬ​សម្រាប់​បកស្បែក​បាន​។ ហើយ​អ្វី​ដែល​សំខាន់​ដែរ​នោះ គឺថា​កាក​កាហ្វេ​គឺជា​ថ្នាំ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​នៅ​ក្នុង​ការបណ្តេញ​ សត្វល្អិត ជាពិសេស​គឺ​មូស​។​

​បើតាម​ទីភ្នាក់ងារ​ការពារ​បរិ​ស្ថាន​របស់​អា​មរិក​(Agence Américaine pour la Protection de l’Environnement) កាហ្វេ​មាន​ប្រសិទ្ធភាព​ខ្លាំងណាស់​ក្នុង​ការបណ្តេញ​សត្វល្អិត​។ គេ​អាច​ប្រើ​កាហ្វេ​ទាំង​នៅ​ជា​គ្រាប់ ឬ​ជា​ម្សៅ​បាន ក៏ប៉ុន្តែ​កាក​កាហ្វេ​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​។​

ការរៀបចំ​៖

​ដាក់​កាក​កាហ្វេ​នៅក្នុង​ពែង​មួយ​ដែល​គេ​បាន​ក្រាល​ដោយ​ក្រដាស​អា​ លុយ​មី​នី​ញ៉ូម​រួចហើយ​។ យក​ពែង​នោះ​ទៅ​ដាក់​នៅ​កន្លែង​មួយ​ត្រជាក់ ហើយ​ស្ងួត រហូត​ទាល់តែ​កាក​កាហ្វេ​ស្ងួត​អស់​។​
​កាលណា​កាក​កាហ្វេ​ស្ងួត​អស់ហើយ យក​វា​ទៅ​ដាក់​លើ​តុ​រាបស្មើ ឆ្ងាយ​ពី​ដៃ​កូនក្មេង​ឬ​សត្វ​ក្នុងផ្ទះ​។​
​បើក​បង្អួច រួច​ដុត​កាក​កាហ្វេ​នោះ​ទៅ​។ ផ្សែង​របស់​វា​នឹង​បណ្តេញ​មូស​ចេញ​អស់ពី​ផ្ទះ​។​
​គេ​ក៏​អាច​ប្រើ​កាក​កាហ្វេ​ដើម្បី​បណ្តេញ​ស្រមោច​បានដែរ​៖ យក​កាក​កាហ្វេ​ទៅ​រោយ​ពីលើ​ហ្វូង​ស្រមោច​ទៅ យើង​នឹង​ឃើញថា​ស្រមោច​នឹង​រត់​បាត់​អស់​ជា​មិន​ខាន​ទេ​៕

ប្រភព៖ khmerleading