ចែករំលែក

ចំពោះបុរស​ពេញ​វ័យអាចគូផែន​ទីដាក់ខោ (បញ្ចេញ​ទឹកកាម) ក្នុងកំឡុង​ពេល​គេង​​យប់ បាតុ​ភូតហេតុ​នេះត្រូវ​បានគេ​ឱ្យ​ឈ្មោះថា (សុបិន្ត​សើម) ប៉ុន្តែការ​សិក្សា​ថ្មីមួយ​បាន​បង្ហាញថា វានឹង​កើត​ឡើង​ចំពោះ​មនុស្ស​ស្រីដែរ។ បើយោងតាម​របាការណ៍​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន Kinsey បាន​ស្រាវ​ជ្រាវ​អំពីការ​បន្តពូជ និង​យេនឌ័រ បាន​បង្ហាញថា មាន​ស្ត្រី​ចំនួន ៣៧% ​បាន​បញ្ចេញ​ទឹក​កាម​ក្នុង​កំឡុង​ពេល​គេង ហើយ​ជា​ធម្មតា​នៅវ័យ ៤៥ឆ្នាំ។

លោក​បណ្ឌិត Debby Herbenick នៅ​សកល​វិទ្យាល័យ Indianaហើយ​ក៏ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់នៅ​វិទ្យាស្ថាន​ Kinsey បាន​និយាយ​ថា មាន​កត្តា​ជាច្រើន​ដែល​អាចទប់​ស្តាត់​មិនឱ្យ​ស្ត្រីឈាន​ដល់​ចំណុច​កំពូល​ពេល​រួមភេទ​ ដោយ​សារតែ ភាពតាន​តឹងក្នុង​អារម្មណ៍, ជំងឺធ្លាក់​ទឹកចិត្ត…។ ទន្ទឹម​នឹងនេះផងដែរ លោក​បណ្ឌិត Herbenick បន្ថែមថា ការឈាន​ដល់​ចំណុច​កំពូល​របស់​របស់​មនុស្ស​ស្រីនៅ​ពេល​យប់ មិន​ត្រូវបាន​បង្កើត​ឡើង​ដោយសារ​រំញោច​ពីខួរក្បាល​ទៅកាន់​ប្រដាប់​បន្ត​ពូជនោះទេ។

វា​អាច​មក​ពីស្ត្រីមាន​អា​រម្មណ៍​រវើវាយ​ ទើប​បញ្ចេញ​ទឹក​កាម​នៅពេល​គេង​ដោយ​មិន​ដឹងខ្លួន។ លោក​បណ្ឌិត​បាន​ណែនាំថា ស្ត្រីមិន​ត្រូវគេង​​ផ្គាប់​មុខ​នោះទេ គឺត្រូវ​គេង​ផ្ងារ​ឡើង​លើ។ ប្រសិន​បើ​រាងកាយ​មាន​ភាព​តាន​តឹង ហើយ​គ្មាន​ក្តីសុខ​ចំពោះការ​រួម​ភេទ​ជាយូរ​មកហើយ គួរធ្វើ​បែប​នេះវា​នឹង​ល្អ​ប្រសើរ​ជាងមុន៕

ប្រភព៖ khmerpropey