ចែករំលែក

លេខមុន នាវាបានចុះផ្សាយអត្ថបទមួយមានចំណងជើងថា «សម្រេចកាមដោយខ្លួនឯងមានផលល្អច្រើនជាងផលប៉ះពាល់» ដែលក្នុងនោះក៏មានចំនុចមួយលើកឡើងថា ការសម្រេចកាមដោយខ្លួនឯងនឹធ្វើអោយការអនុវត្តន៌រួមភេទដោយផ្ទាល់មិនសូវបានល្អ។ ឥឡូវនេះ ការគិតកាយវិការក្នុងភាពយន្ត ហើយយកមកអនុវត្តន៌ផ្ទាល់ ក៏ជាផលប៉ះពាល់មួយគួរអោយកត់សំគាល់ដែរ។

សូមទស្សនាវីដេអូចងក្រងខាងក្រោមបង្ហាញពីភាពខុសគ្នារវាងជីវិតពិត និងភាពយន្ត..៖

លោកអ្នកមួយចំនួនប្រាថ្នាចង់បានការរួមភេទមួយដែលមានភាពសិ្នទ្ធឹស្នាល ពុុះកញ្ជ្រោលដូចក្នុងភាពយន្ត ប៉ុន្តែដល់ពេលអនុវត្តន៌ជាក់ស្តែង ក្នុងជីវិតពិត បែជាមិនសមដូចបំណងទៅវិញ ហើយថែមទាំងធ្វើអោយអ្នកទាំងពីរបាត់បង់អារម្មណ៌ទៀតផង។ ដូច្នេះអ្នកជំនាញបានប្រាប់ថា សូមកុំអនុវត្តន៌ការរួមភេទរបស់អ្នកតាមរឿងកុន ជាពិសេសគឺកុនសិច ព្រោះភាពយន្តស្នេហាទាំងនេះនឹងធ្វើអោយលោកអ្នកបាត់បង់អារម្មណ៌ពិតប្រាកដ ហើយធ្វើអោយដៃគូរបស់លោកអ្នកអនចិត្តទៀតផង។ លោកអ្នកគួរតែចាប់ផ្តើមដោយបេះដូងរបស់ខ្លួនឯង ដោយការពេញចិត្ត និងការបង្កើតអារម្មណ៌ស្និទ្ធឺស្នាលដោយខ្លួនឯង ពេលនោះលោកអ្នកនឹងរកឃើញភាពអស្ចារ្យបំផុតដែលក្នុងភាពយន្តមិនមាន៕

ប្រភព៖ neavea