ចែករំលែក

ការរួមភេទ​មួយដង​​គឺ​ដូចជា​ការទទួលទាន​អាហារឆ្ងាញ់​មួយពេល​​ ប៉ុន្តែ​ការរួមភេទ​​គឺ​មានគ្រោះថ្នាក់​ជាង​ការ​ទទួលទាន​អាហារ​។ ដោយសារ​ហេតុ​ផល​មួយ​ចំនួន​ ការរួម​ភេទ​ត្រូវ​ធ្វើ​ឡើង​ក្រោម​លក្ខខ័ណ្ឌ​សម​ប្រកប​ និង​ទីកន្លែងសមប្រកប​ដែរ​ ដើម្បីបញ្ជៀស​ការ​គ្រោះ​ថ្នាក់​ជាយថា​ហេតុ​។

បន្ទប់​ទឹក​ក៏​ជា​កន្លែង​ដែល​លោក​អ្នក​អាច​ប្រើប្រាស់​ដើម្បី​រួម​ភេទ​ដែរ​ ប៉ុន្តែ​បន្ទប់​ទឹក​គឺ​ជា​កន្លែង​គ្រោះ​ថ្នាក់​ ពិបាក​ក្នុង​ការ​រក្សា​ជំហរ រឺ​បញ្ចេញក្បាច់រួមភេទ​ដែល​ខ្លួន​ឯង​ចង់បា​។ ជាដំបូន្មាន​ អ្នកឯក​ទេស​បាន​ប្រាប់​ថា រឿង​៣​យ៉ាង​ ដែល​អ្នក​មិនគួរ​រួមភេទ​ក្នុងបន្ទប់​ទឹក​។

ក្រោយ​ពេល​មុជទឹក រឺ​បោកគក់..៖ ជាធម្មតា​ពេល​មុជទឹក រឺ​បោកគក់ អ្នក​ច្បាស់ជា​ប្រើ​ប្រាស់​យ៉ាង​ហោច​ណាស់​សាប៊ូ​ដើម្បីដុះ​លាង​ខ្លួន ដូច្នេះ​បើ​បន្ទប់ទឹក​មិនទាន់ស្ងួត​ទេ សូម​កុំ​ប្រើប្រាស់​វា​ដើម្បីរួម​ភេទអោយសោះ​។
បាក់បែក​​សង្ហារឹម​..៖ គ្រឿង​បំពាក់​ក្នុងបន្ទប់​ទឹកសាមញ្ញ​ ភាគ​ច្រើន​គឺ​ជា​របស់​ដែលទន់ ស្រួយ ងាយ​ខូចខាត ដូច្នេះ​ការ​ប្រើប្រាស់​សង្ហារឹម​ទាំងនោះ​​អាច​ធ្វើ​អោយ​មាន​គ្រោះ​ថ្នាក់​ជាយថាហេតុ​។
មេរោគ​..៖ នៅ​ក្នុង​បន្ទប់​ទឹក បើ​សម្អាត​មិនល្អ អាច​ជាកន្លែង​ដែល​បន្តុំ​ដោយ​មេរោគ​ផ្សេង​ៗ ដូច្នេះ​សូម​កុំ​ប្រហែស​អោយសោះ​ កុំ​អង្គុយ​ រឺ​ដេក នៅ​លើបង្គន់ លើ​កំរាល​ឥដ្ឋ​ ដើម្បី​រួមភេទ វា​អាចធ្វើ​អោយ​ប្រឡាក់ប្រឡូក​នឹង​មេរោគ​។ សូម​កុំ​ព្យាយាម​ធ្វើតាម​រឿង​កុនសិច​អោយសោះ​។

ការ​រួមភេទ​គឺជា​ជីវភាព​របស់​មនុស្ស តែ​ការរួមភេទ​បង្ករ​ផល​ប៉ះពាល​មួយ​ចំនួន​ ហេតុ​នេះ​បើ​សិន​ជា​លោក​អ្នក​ ជា​ពិសេស​យុវវ័យ​ មិន​អាចទទួល​ខុស​ត្រូវ​លើ​ផល​ប៉ះពាល់​ផ្សេង​ៗ​ដូចជា ការ​មាន​កូន​ ការ​ឆ្លង​ជំងឺសង្គម​ ជាដើម​ទេ សូម​កុំ​​ប្រលូក​ក្នុងការរួមភេទ​អី​។ ការរួម​ភេទ​គឺ​ទាមទារ​ការព្រមព្រៀងពីភាគី​ទាំងសងខាង៕

ប្រភព៖ neavea