ចែករំលែក

បរទេសៈ ក្នុងរដូវក្តៅអាកាសធាតុមានការឡើងកំដៅ ចំណែកឯរាងកាយរបស់យើងក៏ឡើងកំដៅតាមដែរ។ ដូច្នេះហើយប្រសិនបើអ្នកចង់រួមភេទ ត្រូវដឹងពីប្រេងកង់ពីការរួមភេទឲ្យបានច្បាស់ ព្រោះវាអាចជះឥទ្ធពលអាក្រក់ដល់សុខភាព។

ក្នុងដំណាក់កាលនេះមិនត្រូវរួមភេទច្រើនពេកទេ

ការរួមភេទច្រើនពេកធ្វើឲ្យបុរសមួយចំនួនមានការខ្សោយកម្លាំង, ខូចមុខងារផ្លូវភេទ, ងាប់លិង្គ, ឆាប់ចេញទឹកកាម និងកើតជំងឺមួយចំនួនទៀត។

សម្រាប់បុរសវ័យក្មេង ជាធម្មតាតែងតែមានអារម្មណ៍មានថាខ្លួនឯងមានថាមពលខ្លាំង ហើយចំណង់ផ្លូវភេទក៏ខ្លាំងដែរ។ តែប្រសិនបើអ្នកទាំងនោះមិនដឹងពីដែនកំណត់ក្នុងការរួមភេទនារដូវក្តៅទេ ប្រដាប់បន្តពូជអាចជួបនឹងបញ្ហា ហើយរាងកាយនឹងមានការចុះខ្សោយដូចបុរផ្សេងទៀតដែរ។

ប្រេកង់ដែរល្អបំផុតសម្រាប់ការរួមភេទនារដូវក្តៅ

ក្រុមអ្នកជំនាញបានបង្ហាញថា ប្រេងកង់នៃការរួមភេទដែលល្អបំផុតនៅក្នុងរដូវក្តៅគួរតែ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ ឬកំណត់ទៅលើស្ថានភាពកាយសម្បទាជាក់លាក់សម្រាប់មនុស្សម្នាក់ៗ។

បុរសមួយចំនួនដែលមានសុខភាពទនខ្សោយ ជាបណ្តោះអាសន្នគួរតែរួមភេទ ១ ទៅ ២ ដងក្នុងមួយសប្តាហ៍ ប៉ុន្តែនៅពេលដែលរាងកាយត្រឡប់មកធម្មតាវិញអាចលៃតាមធម្មតា។

ដើម្បីជួយឲ្យផ្លូវភេទមានសុខភាពល្អ អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ហើយជៀសវាងការជក់បារី, សេពគ្រឿងស្រវឹង, មិនបរិភោគអាហារហិរ…។

ក្រុមអ្នកជំនាញបានបន្ថែមទៀតថា នៅក្នុងរដូវក្តៅអ្នកមិនគួររួមភេទទៅតាមចំណង់នោះទេ ត្រូវដឹងពីកាលៈទេសៈទើបមិនប៉ះពាល់ដល់សុខភាព៕

ដកស្រង់ពី៖ postnews.media