ចែករំលែក

ក្រសាំង៖ ជំនួយសរសៃពោះស្ត្រីឆ្លងទន្លេហើយ, ទាស់សរសៃ, គ្រាំគ្រា, ហើមពោះ, ស្បូនស្រុត, ផ្តាសាយ
លក្ខណៈរុក្ខជាតិៈ ជាប្រភេទឈើមធ្យមកំពស់ពី ៨-១៥មមានបន្លារឹងវែងដុះនៅតាមដើម និងមែកដើមកំពីកកំពក។
ស្លឹកៈមានរាងបែបជារោមបក្សី មានចំនួនពី៣-១១សន្លឹក ។
ផ្កាៈ ចេញជាកញ្ចុំតាមប្រតាមប្រគាបស្លឹក មានពណ៌ស លឿងមានក្លិនក្រអូបប្រហើរមាន កេសរ ឈ្មោលចំនួនច្រើន ។
ផ្លែៈ មូលត្រមៀចសំបករឹង ពណ៌បៃតងចាស់មានបន្ទាត់ផ្ចិតពី ៤-៨ ស ម ផ្កានិងផ្លែចេញ ក្នុងខែ៣-៧ ។
កន្លែងដាំដុះ ដុះដោយខ្លួនឯងគ្រប់តំបន់ ។
ផ្នែកប្រើប្រាស់ៈ ប្រើ ស្លឹក ផ្លែ រុក្ខជាតិទាំងមូល ។

រសជាតិៈ ស្លឹក, សំបកដើម, ប្ញស មានរសជាតិ ហាងល្វីង ហឺរតិចៗ សាច់ក្នុងផ្លែមានរស ជាតិជូរ។
ការព្យាបាលៈ សំបកដើមៈ ជំនួយសរសៃពោះស្ត្រីឆ្លងទន្លេហើយ, ទាស់សរសៃ, គ្រាំគ្រា, ហើមពោះ, ស្បូនស្រុត, ផ្តាសាយ ។
កំរិតនិងរបៀបប្រើៈ សំបកដើមប្រើពី២០-30 ក្រាមក្នុង ១ថ្ងៃ ។
*តាមឯកសារបូរាណបានចែងថា ករណីពស់ព្រួសពិសចូលភ្នែកឱ្យយកត្រួយក្រសាំងជាមួយនិង ត្រួយភ្ងាស ទំពារព្រួសដាក់ភ្នែកពេលភ្លាមៗ ”
ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាលឧបត្ថមដោយJICA

ប្រភព៖ iknow