ចែករំលែក

ដើម​ទ្រូង​របស់​នារី​ភេទ​ គឺ​ជា​ទីតាំង​ទាក់ទាញ​ក្រសែ​ភ្នែក​ដ៏​ខ្លាំង​មួយ​ តែ​ស្រប​គ្នា​នេះ​ធម្មជាតិ​ក៏​មិន​បាន​ផ្ដល់​ឲ្យ​នារី​គ្រប់​រូប​ នូវ​ដើម​ទ្រូង​ដែល​មាន​ទំហំ​ដូចគ្នា​ផង​ដែរ​ ​គឺ​មាន​អ្នក​ខ្លះ​មាន​ដើម​ទ្រូង​​តូច​ និង​អ្នក​ខ្លះ​ទៀត​មាន​​ធំ។​ សម្រាប់​នារី​មួយ​ចំនួន​ដែល​មាន​ដើម​ទ្រូង​តូច​វិញ​ ពួក​គេ​បាន​ចំណាយ​លុយ​ជា​ច្រើន​ សម្រាប់​ធ្វើ​ការ​វះកាត់​ពង្រីក​វា​ឲ្យ​ធំ​ ដើម្បី​ឲ្យ​មើល​ទៅ​ឃើញ​ស្អាត​។​

ទោះ​បី​ជា​ត្រូវ​បាន​ឆ្លង​កាត់​ការ​វះ​កាត់​ក្ដី​ ដើមទ្រូង​មួយ​ចំនួន​មើល​ទៅ​ នៅ​តែ​មាន​សភាព​ដូច​ធម្មជាតិ​ ដែល​អាច​បណ្ដាល​ឲ្យ​មនុស្ស​មាន​ការ​ពិបាក​បែកចែក​ថា ​ជា​ដើម​ទ្រូង​ធម្មជាតិ​ ឬ​មិន​ធម្មជាតិ។​ ទន្ទឹម​គ្នា​នេះ​លោក​វេជ្ជបណ្ឌិត​ Norman Rowe​ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ ខាង​ផ្នែក​វះកាត់​កែសម្ផស្ស​ បាន​បង្ហាញ​លក្ខណៈ​សម្គាល់​៥​យ៉ាង​ ទាក់ទង​នឹង​ដើម​ទ្រូង​ដែល​ទទួល​ការ​វះកាត់​ ឬ​យើង​ហៅថា​ដើម​ទ្រូង​មិន​ធម្មជាតិ។​ដូច្នេះ​សូម​បន្ត​អាន​មក​ខាង​ក្រោម​នេះ​ ដើម្បី​ធ្វើ​ការ​យល់ដឹង​ទាំងអស់​គ្នា។​

១. ​ដើមទ្រូង​មើល​ទៅ​នៅ​ជិត​គ្នា​ពេក​
សុដន់​របស់​ស្រ្តី​ភាគ​ច្រើន​ មាន​ចន្លោះ​ប្រវែង​ប្រហែល​ពី​៥​ទៅ​៧​សង់​ទី​ម៉ែត្រ​ពី​គ្នា ​ប៉ុន្តែ​នៅ​ពេល​ដែល​វា​ត្រូវ​បាន​ធ្វើការ​វះកាត់​រួច​ហើយ​ វា​បាន​បណ្ដាល​ឲ្យ​ចន្លោះ​នេះ​រួម​តូច​មែនទែន។​ប្រសិន​បើ​សុដន់​ទាំង​ពីរ​របស់​មនុស្ស​ស្រី​ មើល​ទៅ​ហាក់​ដូច​ជា​ប៉ះ​គ្នា​ ឬ​ខិត​ចូល​មក​ជិត​ចន្លោះ​កណ្ដាល​ខ្លាំង ​នេះ​បាន​ន័យ​ថា​វា​មិនមែន​ជា​សុដន់​ធម្មជាតិ​នោះ​ទេ។​ លោក​ Dr. Rowe​ បាន​បញ្ជាក់​ថា​ នៅ​ពេល​គ្រូពេទ្យ​ធ្វើ​ការ​វះកាត់​ពង្រីក​សុដន់​ ជា​រឿយ​ៗ​ពួកគេ​បាន​ផ្លាស់​ប្ដូរ​ទ្រង់ទ្រាយ​របស់​សុដន់​ ហើយ​ធ្វើ​ឲ្យ​ពួកវា​ខិតមក​នៅ​ជិត​គ្នា​ គឺ​នៅ​ជិត​ចន្លោះ​កណ្ដាល។​

២. ដើមទ្រូង​មើល​ទៅ​ហាក់​ដូចជា​ខ្ពស់​ជាង​ធម្មតា​
រឿង​សម្ងាត់​មួយ​ទៀត​ទាក់ទង​នឹង​រឿង​នេះ​គឺ​ សុដន់​នៅ​លើ​ទ្រូង​របស់​នាង​ មើល​ទៅ​រឿង​ខ្ពស់​ជាង​ធម្មតា។​ លោក​ Dr. Rowe​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ជាទូទៅ​សុដន់​ទាំង​ពីរ​ស្ថិត​នៅ​កម្ពស់​ត្រឹម​ក្លៀក​ ប៉ុន្តែ​នៅ​ពេល​ដែល​ការ​វះ​កាត់​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​ក្លៀក​ វា​បណ្ដាល​ឲ្យ​សុដន់​ឡើង​ខ្ពស់​ជាង​ធម្មតា។​ លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ វិធី​ងាយ​ស្រួល​ដើម្បី​មើល​ដឹង ​គឺ​នៅ​ពេល​ដែល​ស្រី​ៗ​ពាក់​ឈុត​ហែល​ទឹក​ ព្រោះ​នៅ​ក្នុង​សំលៀក​បំពាក់​ជា​ធម្មតា​ អាវ​ទ្រនាប់​ក៏​អាច​ជួយ​លើក​សុដន់​ឲ្យ​ឡើង​ខ្ពស់​បាន​ដែរ។​

៣.​ ដើមទ្រូង​របស់​នាង​មើល​ទៅ​មាន​រាង​ដូចជា​ត្រសក់ស្រូវ (Cantaloupe)
លោក​វេជ្ជបណ្ឌិត​មក​ពី​សហរដ្ឋ​អាមេរិក​រូប​នេះ​ បាន​បង្ហាញ​ទៀត​ថា​ សុដន់​ធម្មជាតិ​មាន​ទម្រង់​ ឬ​រាង​ដូច​ផ្លែ​ផៀ​​ ( ​Pear) ​ឬ​ដំណក់​ទឹក​ភ្នែក​ ប៉ុន្តែ​ប្រសិន​បើ​ពួក​វា​មើល​ទៅ​រាង​ធំ​ មូល​ដូច​ផ្លែ​ឪឡឹក​ នេះ​អាច​បញ្ចេញ​ឲ្យ​គេ​ដឹង​បាន​ថា​ វា​មិនមែន​ជា​សុដន់​ធម្មជាតិ​នោះ​ទេ។​ ហេតុ​ផល​នោះ​គឺ​ សុដន់​ធម្មជាតិ​មាន​រាង​ណែន​ក្ដន់​នៅ​ផ្នែក​ខាង​ក្រោម​ ចំណែក​ឯ​សុដន់​ដែល​ឆ្លង​កាត់​ការ​វះ​កាត់​វិញ​ ត្រូវ​បាន​គេ​បញ្ចូល​ជាតិ​ស៊ីលីកុន​ (Silicon)​ ឬ​ជាតិ​អំបិល​ (Saline)ពី​ខាង​លើ​មក​ខាង​ក្រោម​ ដែល​នេះ​បាន​បណ្ដាល​ឲ្យ​ពួកវា​ មាន​រាង​មូល​ស្អាត​តែ​ម្ដង។​

៤. ដើមទ្រូង​ដែល​ត្រូវ​បាន​វះ​កាត់​ប្រាកដជា​មាន​ស្លាកស្នាម​
ការវះកាត់​កែ​សុដន់​ជាទូទៅ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​ទី​តាំង​ចំនួន​បួន​នៅ​លើ​ខ្លួន​ ហើយ​ទន្ទឹមគ្នា​នេះ​កន្លែង​ទាំង​នេះ​ ក៏​បាន​បន្សល់​ទុក​ស្លាកស្នាម​ផង​ដែរ។​ ក្នុង​នោះ​រួម​មាន​ផ្នែក​នៅ​ខាង​ក្រោម​ក្បាល​ពោះ​ (ស្នាម​អាច​ស្ថិត​នៅ​ប្រវែង​ប្រហែល​១​C​m ​ពី​ខាង​លើ​ផ្នែក​នេះ)​, ផ្នត់​នៅ​ផ្នែក​ខាង​ក្រោម​សុដន់​ (ក្នុង​នោះ​គេ​បាន​បន្សល់​ទុក​នូវ​ ស្លាកស្នាម​ពីរ​ដូចគ្នា​នៅ​ផ្នែក​នេះ)​, ផ្នែក​នៅ​ជុំវិញ​ក្បាល​សុដន់​ និង​ចុងក្រោយ​គឺ​ក្លៀក ​ដែល​ជួនកាល​គេ​​អាច​មើល​ឃើញ​ស្នាម​យ៉ាង​ច្បាស់។​ Dr. Rowe​ បាន​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​មនុស្ស​ស្រី​ពាក់​អាវ​យឺត​វាល​ក្លៀក​ ហើយ​នាង​លើក​ដៃ​ឡើង​ ចូរ​សម្លឹង​រក​មើល​ស្នាម​ដែល​ស្ថិត​នៅ​ប្រមាណ​៥​cm​ ពី​ខាងក្រោម​ក្លៀក​ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ គ្រូពេទ្យ​ភាគច្រើន​ ក៏​មិន​ធ្វើ​ការ​វះ​កាត់​ដើមទ្រូង​តាម​ក្លៀក​ដែរ៕

ប្រភព៖ knn