ចែករំលែក

បើទោះជា​ពេលនេះ ជាសម័យ​វិទ្យាសាស្ត្រ​ទំនើប ជឿនលឿន ដែលមនុស្សពេញវ័យ​ភាគច្រើន​មានការ​យល់ដឹង​ច្រើន​ពី​បញ្ហា​សម្ពន្ធ​ផ្លូវភេទ​រវាង​បុរស និង​នារី​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​នៅ​យប់​ផ្សំ​ដំណេក​លើកដំបូង បន្ទាប់ពី​បញ្ចប់​ពិធី​ទទួលភ្ញៀវ​កិត្តិយស​នៃ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ជាពិសេស​ចំពោះ​នារី​ក្រមុំ​ព្រហ្មចារី​តែម្ដង ភាគី​បុរស​គួរតែ​ដឹង​ពី​ចំណុចសំខាន់ៗមួយចំនួន ដើម្បី​ធ្វើឱ្យ​ដំណើរការ​រួមដំណេក​លើ​ក​ដំបូង​របស់ខ្លួន​ជាមួយ​កូនក្រមុំ​ដ៏ ស្រស់ស្អាត​ប្រព្រឹត្តទៅ​យ៉ាង​រលូន ផ្អែម​ល្អែ​ម និង​មិនអាច​បំភ្លេចបាន។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយចំនួនដែល​អ្នក​ត្រូវ​ដឹង​ដើម្បី​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​យប់​ផ្សំ ដំណេក​ដ៏​រ៉ូ​មែន​ទិ​ក និង​ស័ក្តិសម​ជាមួយនឹង​កូនក្រមុំ​ព្រហ្មចារី​របស់​អ្នក។

ប្រើពាក្យ​សម្ដី​ផ្អែម​ពីរោះ ៖ បុរស​មួយចំនួន​បន់​ឱ្យតែ​ដល់​វេលា​ភា្ល​មចាប់​កូនក្រមុំ​ដ៏​ស្រស់ស្អាត​ក្រញី​ភ្លេ​ត ដើម្បី​បំពេញតម្រូវការ​របស់​ខ្លួន ដោយមិនបាន​គិតពី​អារម្មណ៍ ភាព​អៀនខ្មាស និង​ការឈឺចាប់​របស់​នាង​ឡើយ។បុរស គួរតែមាន​វិធីសាស្ត្រ ក៏ដូចជា​ប្រើ​ពាក្យ​សម្ដី​ពី​រោះៗ​ ដើម្បី​ជាការ​លើក ទឹកចិត្ត និង​បន្លប់​អារម្មណ៍​អៀនខ្មាស​របស់​នាង​ឱ្យ​ប្រែ​មកជា​មាន​អារម្មណ៍ រីករាយ និង​មាន​អារម្មណ៍​រួម​សង្វាស​ក្នុងនាម​ជា​ដៃគូ​ជីវិត​យ៉ាង​ផ្អែមល្ហែមវិញ។

​​ពេល​រួមភេទ ៖ ដោយសារ​មិនមាន​បទពិសោធ និង​មិន​ធ្លាប់​ឆ្លងកាត់ការរួម​ភេទ អាច​ទំនងជា​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ភិតភ័យ​ចាប់តាំងពី​ពេលបើកឆាក​ដំបូង​រហូតដល់​ចប់។ ស្រី​ក្រមុំ​ព្រហ្មចារីម្នាក់ៗ តែង​បង្ហាញ​នូវ​អាការប្លែកៗមិន​ដូចគ្នា​ទេ ជាពិសេស​គឺ​ខណៈពេល​ជិត​ដល់​ចំណុចកំពូល​នៃ​ភាពស្រណុក​ស្រួល ដែល​ធ្វើឱ្យ​អារម្មណ៍​ពុះកញ្ជ្រោល​ខ្លាំង​ឡើង ហើយ​បើនាង​ទុក​ក្រចកដៃ​វែង​ផង​នោះ អ្នក​ត្រូវ​ត្រៀម​ខ្នង​សម្រាប់​ស្វាគមន៍​ស្នាមក្រចក​ឱ្យ​ហើយ​ទៅ​ព្រោះ​ខណៈពេល​នាង​ត្រេកត្រអាល​ដោយ​ភាព ស្រណុក​ស្រួល​ដៃ​ទាំង​ទ្វេ​របស់​នាង​អាច​នឹង​ខ្វាច​ខ្ញាំ​ខ្នង​របស់​អ្នក ឱ្យចេញ​ឈាម​បាន​ដោយ​មិនដឹង​ខ្លួន។បបោសអង្អែល ៖ ការដែល​អ្នក​ត្រូវ​បបោសអង្អែល​នាង​ឱ្យបាន​យូរជាង​ធម្មតា​នោះ​គឺ ដើម្បី​ដុត​កម្ដៅ​អារម្មណ៍​នាង​ឱ្យ​ពុះកញ្ជ្រោល ក៏​ព្រោះតែ​នាងជា ស្រី​ក្រមុំ​ព្រហ្មចារី​ហ្ន​ង​ឯង។ ដូចនេះ​បើទោះបីជា​អ្នកជា​ស្វាមី​របស់​នាង​ក៏ដោយ ប្រសិនបើ​អ្នកចាត់ការ​ទាំង​ប្រញាប់ប្រញាល់ ឬ​តក់ក្រហល់​ពេក​នាង​អាច​នឹង​បដិសេធ​ជាមួយ​អ្នក​ក៏​អាច​ថា​បានដែរ។ ជួនកាល បើ​ប៉ះ​ចំពេលស៊យ​អាច​ត្រូវ​មួយ​ជើង​របស់​នាង​ចំ​កណ្តាលដើមទ្រូង​ធ្លាក់ ពីលើ​គ្រែ​ក៏មានដែរ។ ដូច្នេះ ការ​លួងលោម​បបោសអង្អែល​នាង​ឱ្យ​បានយូរ​បន្តិច​គឺជារឿង​ដ៏​ល្អ ដែល​អ្នក​គួរតែ​ធ្វើ​ដោយ​ចៀស​មិន​រួច ទើប​នាង​យល់ព្រម​ប្រគល់ខ្លួនប្រាណ​របស់​នាង​ដោយ​ពេញចិត្ត។

ប្រយ័ត្ន ប្រឡាក់ ៖ ក្រមុំ​ព្រហ្មចារី គឺជា​ស្រី​បរិសុទ្ធ​ដែល​ពុំ​ធ្លាប់​ឆ្លងកាត់​ការរួម​ភេទ​ម្តងណា​សោះឡើយ ដូចនេះ នៅពេល​អ្នកធ្វើការ​ស៊ក​បញ្ចូល​អា​អូន​តូច​ចូលទៅក្នុង​ទ្វារមាស​របស់​នាង ពេលនោះ​អាច​នឹង​ធ្វើឱ្យ​នាង​មាន​ភាពឈឺចាប់​បន្តិច ដោយសារតែ​អា​អូន​តូច​បាន​ចាក់​ទម្លុះ​ធ្វើឱ្យ​សន្ទះព្រហ្មចារី​ដាច់ រហែក រហូត​មាន​ឈាម​ហូរ​ចេញមក​ជាមួយនឹង​ទឹករំអិល។ បើ​មិន​ចង់ឱ្យ​ប្រឡាក់​នោះទេ អ្នក​ត្រូវមាន​កម្រាល​សម្រាប់​ទ្រាប់​ពីក្រោម ដើម្បី​ការពារ​ការ​ប្រឡាក់​កម្រាលពូក​ផង។ ប៉ុន្តែ ទោះជា​យ៉ាងណា ពុំមែនស្ត្រី​ក្រមុំ​ព្រហ្មចារី​ទាំងអស់​សុទ្ធតែ​មាន​ឈាម​នៅពេល​រួមភេទ​លើកដំបូងនោះទេ៕

ប្រភព៖ lareine