ចែករំលែក

ផឹកទឹកក្រូចឆ្មារជារៀងរាល់ព្រឹកពិតជាមានប្រយោជន៍ណាស់ចំពោះសុខភាព។ វិធីមួយនេះនឹងជួយកំចាត់ជាតិពុលដែលបង្កគ្រោះថ្នាក់ និង ផ្តល់សំណើមដល់រាងកាយបានយ៉ាងរហ័សទៀតផង។

អ្នកក៏នឹងទទួលបានសារធាតុចិញ្ចឹមដ៏សំខាន់ៗជាដូចជា magnesium, calcium, iron, potassium, proteins, carbohydrate, pectin fibers និង vitamin A, C និង Bផងដែរ។

ក្រូចឆ្មារមានរសជាតិជូខ្លាំងដែលជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម, antifungal និង antiviral ដ៏ត្រឹមត្រូវ។ វាជួយពង្រឹងប្រព័ន្ធភាពសុំា ហើយជួយអ្នកប្រឆាំងនឹងការឆ្លងមេរោគដូចជា គ្រុន និង​ ផ្តាសាយទូទៅ។

ដើម្បីធ្វើទឹកក្តៅក្រូចឆ្មារ​ អ្នកត្រូវច្របាច់ក្រូចឆ្មារស្រស់ៗ ដាក់ចូលទៅក្នុងកែវទឹកក្តៅ បន្ទាប់មកលាយជាមួយទឹកឃ្មុំបន្តិចដើម្បីអោយមានរសជាតិ។

អត្ថប្រយោជន៍ដែលទទួលបានការផឹកទឹកក្តៅក្រូចឆ្មារមានដូចជា៖

1- ជួយដល់ការរំលាយអាហាររបស់អ្នក
ផឹកទឹកក្តៅក្រូចឆ្មារ អាចជួយរំញោចដល់ថ្លើមដើម្បីបង្កើតទឹកប្រមាត់ច្រើនដើម្បីការរំលាយអាហារ។ ភេសជ្ជៈនេះអាចជួយដល់បញ្ហាទល់លាមក និង ជំងឺពិបាកការរំលាយអាហារ។

2- ទឹកក្តៅក្រូចឆ្មារល្អសំរាប់អ្នកដែលចង់អ្នកស្រក់ទំងន់

pectin fiber នៅក្នុងក្រូចឆ្មារជួយអ្នកនូវអារម្មណ៍ឆ្អែត ដែលល្អក្នុងការគ្រប់គ្រងចំណង់នៃការចង់ញុំាអាហារច្រើន និង ឃ្លានគ្រប់ពេល។
ដូច្នេះឆុងទឹកក្តៅជាមួយក្រូចឆ្មារលាយទឹកឃ្មុំ អាចជួយអ្នកក្នុងការសំរកទំងន់។

3- ជួយអោយស្បែករលោង និង ស្បែកស្អាត
អ្នកអាចបន្សុទ្ធឈាមរបស់អ្នក និង បង្កើតឈាមថ្មីដែលអាចជួយដល់ស្បែករបស់អ្នក ដោយគ្រាន់តែការផឹកទឹកក្តៅជាមួយក្រូចឆ្មារ ជាមួយប្រចាំរាល់ពេលព្រឹក។

4 – ជំរុញដល់ប្រព័ន្ធភាពសុំារបស់អ្នក
បង្កើនដល់ការស្រូបយកជាតិដែក និង វីតាមីន C ដែលជួយពង្រឹង និងបង្កើនប្រព័ន្ធភាពសុំារបស់រាងកាយរបស់អ្នកដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគដូចជាជំងឺគ្រុន និង ជំងឺផ្តាសាយទូទៅ ពេលអ្នកផឹកទឹកក្តៅក្រូចឆ្មារ។

5- ទឹកក្តៅក្រូចឆ្មារជួយអោយខ្យល់ដង្ហើមរបស់អ្នកមិនល្អ
ពេលដែលអ្នកផឹកក្រូចឆ្មារជាញឹកញាប់នឹងជួយអ្នកប្រឆាំងនឹងបាក់តេរី ដែលបណ្តាលអោយមានខ្យល់ដង្ហើមមិនល្អ។ មាត់របស់អ្នកនឹងស្អាត ហើយបង្កើតទឹកមាត់ច្រើនដែលអាចជួយបំផ្លាញបាក់តេរីដង្ហើមមិនល្អ។

6- ជំរុញដល់កំរិតថាមពលរបស់អ្នក
ក្រូចឆ្មារសំបូរទៅដោយថាមពលដែលជំរុញដល់ការបង្កើនជាតិរ៉ែ និង វីតាមីនដូចជាផូស្វ័រ, វីតាមីន B និង C។ រាងកាយរបស់អ្នកនឹងស្រស់ស្រាយ និង បង្កើនកំរិតថាមពល៕

ប្រភព bektleay