ចែករំលែក

មនុស្សគ្រប់គ្នាគឺសុទ្ធតែចង់ស្អាតចង់ល្អ ហើយរឿងធ្វើអោយផ្ទៃមុខស គឺជាចំណុចសំខាន់ទីមួយដែលយើងត្រូវយកចិត្តទុកដាក់។ អ្នកប្រាកដជាបានដឹងហើយថានៅលើទីផ្សារគឺមានផលិតផលជាច្រើនដែលអាចជួយអ្នកបាន តែអ្នកក៏អាចអនុវត្តន៏តាមវិធីសាស្ត្រធម្មជាតិដូចខាងក្រោមបានដែរ។

វិធីអនុវត្តន៏៖

1. ទឹកហើយនិងម្ស៉ៅធ្វើនំ ( Baking Soda)

អ្នកគ្រាន់តែយកម្ស៉ៅមួយនេះចំនួន 2 ស្លាបព្រាបាយ ហើយនិងទឹកស្អាត 2 ស្លាបព្រាបាយដូចគ្នា ។ បន្ទាប់មកអ្នកត្រូវកូរវាអោយសប់ ។ បន្ទាប់ពីកូរសប់ស្មើរសាច់ហើយនោះ អ្នកអាចយកល្បាយនេះ មកលាបត្រង់ផ្ទៃមុខ ហើយទុកអោយស្ងួតក្នុងរយៈពេល 15 នាទី។ នៅពេលម៉ាសនេះ តឹងស្ងួតហើយនោះ អ្នកត្រូវលាងជម្រះជាមួយទឹកស្អាត។

2 . ត្រសក់ ក្រូចឆ្មា ហើយនិងទឹកផ្កាកុលាប

អ្នកត្រូវចិតសំបក ផ្លែត្រសក់ចេញអោយស្អាត ហើយធ្វើយ៉ាងណាអោយត្រសក់នេះ ក្លាយទៅជាល្អិត (អាចចិត ឬបុកវាក៏បាន) ។ បន្ទាប់មកសូមយកត្រសក់ដែលបានបុកអោយល្អិតនេះ មកដាក់ក្នុងចានមួយ ហើយបន្ថែមទឹកក្រូចឆ្មា ពីរបីតំណក់ បន្ទាប់មកយកទឹកផ្កាកុលាប (ផ្កាកុលាដាក់ត្រាំទឹក) មួយស្លាបព្រាដាក់បន្ថែម ហើយលាយវាអោយស្មើរសាច់។ យកល្បាយនេះ ទៅដាក់ក្នុងក្រណាត់ ស្អាត ហើយច្របាច់ទឹកវាបន្តិច ទៅលើផ្ទៃមុខរបស់អ្នក អោយទុកវាបន្តិច សឹមលាងនឹងទឹកស្អាត(ទឹកត្រជាក់)ចេញ។

3. ស៊ុតនិង ទឹកក្រូចឆ្មា

ម្តងនេះគឺអ្នកអាចធ្វើជាម៉ាសបកមុខដោយខ្លួនឯង ។ ចំពោះវិធីធ្វើវិញនោះគឺត្រូវយកស៊ុតពីរគ្រាប់ ដោយយកតែផ្នែកស របស់វានោះទេ ហើយបន្ទក់ទឹកក្រូចឆ្មាពីរបីដំណកចូល ហើយកូរវាអោយសប់។ បន្ទាប់មកអ្នកអាចយកល្បាយមួយនេះ មកលាបលើផ្ទៃមុខ ហើយត្រូវរង់ចាំរហូតដល់ស្ងួតទើប លាងជម្រះចេញដោយទឹកត្រជាក់។

គន្លឹះចុងក្រោយមួយនេះ វានឹងជួយរឹតបន្តឹងស្បែកមុខ ហើយនិងជួយជម្រុះចេញនូវកោសិកាដែលងាប់បានទៀតផង៕

ប្រែសម្រួលពី៖ cuisinehealth