ចែករំលែក

ចិន៖ កាលពីពេលថ្មីៗនេះ កាសែតក្នុងស្រុករបស់ចិន បានចុះផ្សាយរឿងដ៏សែនរ៉ូមែនទិកមួយ ដែលបានកើតឡើង ដោយបុរសម្នាក់ បានលុតជង្គង់ សុំមិត្តស្រីរៀបការ ហើយរឿងនេះដែរបានកើតឡើង នៅលើស្ពានថ្មមួយកន្លែង ដែលមានស្ទឹងហូរកាត់ពីក្រោម ក្នុងក្រុង ឆុងឆិង ភាគខាងកើតឈៀងខាងត្បូងប្រទេសចិន ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រោយពីបានលុតជង្គង់សុំមិត្តស្រីរៀបការហើយ ស្រាប់តែភាគីខាងមិត្តស្រី បានស្រែកខ្លាំងៗថា «ប្រសិនបើអ្នកស្រឡាញ់ខ្ញុំពិតប្រាកដនោះ លោតចូលទៅក្នុងទឹកស្ទឹងឱ្យខ្ញុំមើល ដើម្បីបញ្ជាក់ថា អ្នកស្រឡាញ់ខ្ញុំស្មោះ » នៅចំពោះមុខហ្វូងមនុស្សជាច្រើនជាមួយសម្រែកថា «លោតទៅៗៗ» ។

ប្រភពដដែលបន្តថា ដំបូងឡើយបុរសមិនបង្ហាញអត្តសញ្ញាណរូបនោះ ប្រហែលមិនហ៊ានលោតឡើយ តែទោះជាយ៉ាងណាគាត់ក៏បង្ខំចិត្តលោត ទៅក្នុងស្ទឹងនោះមែនតែម្ដង ។ ក្រោយពីវីដេអូសកម្មភាពខាងលើនេះ ត្រូវបានផ្សព្វផ្សាយពេញបណ្ដាញសង្គមហើយ មានមនុស្សមួយចំនួន បង្ហាញមតិថា គ្រាន់តែជាការសម្ដែង តែក្រោយពីអ្នកកាសែតបានសួរផ្ទាល់ជាមួយអ្នកថតឃ្លីននេះហើយ ពួកគេបានប្រាប់ថា បុរស នារីទាំង ២នាក់នេះ មិនដែលស្គាល់គ្នាពីមុនមកឡើយ ហើយទាំងនេះ គឺគ្រាន់តែជាការរៀបចំឈុតឆាកសុំរៀបការបរាជ័យតែប៉ុណ្ណោះ ៕
សហការី KBN
ប្រភព៖ ហាយឡាយ

មតិយោបល់

comments