ចែករំលែក

ភ្នំពេញ៖ យោងតាមសេចក្ដីរាយការណ៍បន្តពី ភ្នាក់ងារព័ត៌មាននិងបទសម្ភាសន៍ជាមួយ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការ រងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា ជនដៃដល់មានឈ្មោះ សែន រដ្ឋា ថ្នាក់អនុសេនីយ៍ បានបាញ់ លោកឧត្តមសេនីយ៍ទោ អ៊ុំ សុធា ប្រធាននាយកដ្ឋានធនធានមនុស្ស បណ្តាលឲ្យស្លាប់ និងបានបាញ់ស្ដ្រីម្នាក់ទៀត របួសធ្ងន់និងបានស្លាប់នៅមន្ទីរពេទ្យមានឈ្មោះ សេង ម៉ារី ម៉ា។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ខែវិច្ឆិការឆ្នាំ២០១៦ ស្ថិតនៅផ្លូវលេខ៥៥៤ក្នុងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកំលាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាមក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោករាជនីភ្នំពេញ។

ករណីនេះបុរសជនដៃដល់បានបាញ់លោកផ្កាយ២ស្លាប់ហើយ បាញ់ស្ដ្រីរងគ្រោះឲ្យរបួសធ្ងន់ រួចបាញ់ខ្លួនឯងស្លាប់ ឯស្ដ្រីរងគ្រោះបានស្លាប់នៅមន្ទីពេទ្យ។

ជុំវិញនិងរឿងរ៉ាវខាងលើនេះ យ៉ាងណានោះគេមិនទាន់ដឹងនៅឡើយទេ ថាភាគីខាងណាជាអ្នកលូកថ្លើមខាងណានោះ,សូមតាមដានបន្តចំពោះរឿងហេតុលំអិតពេលក្រោយ៕

1 2 3 4 5

ប្រភព៖ khmernews

មតិយោបល់

comments