ចែករំលែក

ភ្នំពេញ៖ បន្ទាប់ពីឆក់កាបូបពីនារីម្នាក់មិនបានប៉ុន្មានថ្ងៃផងត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមស្រាវជ្រាវរហូតតាមចាប់ខ្លួន ជនសង្ស័យម្នាក់ និងកំពុងស្វែងរកបក្ខពួកម្នាក់ទៀត ក្រោយពីបានធ្វើសកម្មភាព ឆក់កាបូបដៃស្រ្ដីម្នាក់មិនបានសម្រេចកាលពីថ្ងៃទី០៧ ខែវិចិ្ឆកា ឆ្នាំ២០១៦នៅចំណុចក្បែរផ្សារ TK ទួលគោកមុខផ្ទះលេខ០៩ ផ្លូវ៣១៥ ក្រុម ៣២ ភូមិ ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធាណីភ្នំពេញ។

ជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនទៅកាន់តុលាការនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ហើយករណីនេះបានធ្វើឲ្យមានចាប់អារម្មណ៍យ៉ាងពីសំណាក់ ប្រជាពលរដ្ឋនៅតាមបណ្តាញ Facebook ពីព្រោះមាន Video ដែលបង្ហាញពីសកម្មភាពឆក់កាបូប។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហួរ វណ្ណឌី ហៅណាប់ អាយុ២៣ ឆ្នាំ ហើយបានដកហូតម៉ូតូ០១គ្រឿងម៉ាក ស៊ុយហ្សុយគីនិច ពណ៌ត្រួយចេក គ្មានស្លាកលេខ។ ជនសង្ស័យត្រូវបានចាប់ខ្លួននៅចំណុចមុខផ្ទះលេងហ្គេម ផ្លូវរថភ្លើង កែងផ្លូវk៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពជនសង្ស័យខាងលើ ខ្លួនពិតជាមានការពាក់ព័ទ្ធ និងករណី អំពើលួច (ឆក់កាបូបដៃ) មិនបានសម្រេចនៅចំណុតខាងលើ ជាមួយនិងបក្ខពួកម្នាក់ទៀត៕
fb_img_1478690089087 img_20161109_182052

ប្រភព៖ vd7news

មតិយោបល់

comments