ចែករំលែក

ឧកញ៉ា ឌួង ឆាយ គឺជាមនុស្សដែលធ្លាប់តែដើរសប្បាយ និងជីវិតហ៊ឺហារ ប៉ុន្តែបច្ចុប្បន្នភាពគឺលោក ពិតជាមានសន្តានចិត្ត និងប្រែក្លាយខ្លួនទៅជាសប្បុរសជនមកជួយជនក្រីក្រទីទាល់រងគ្រោះដោយសារជម្ងឺផ្សេងៗ ។

ហើយលោកក៏ត្រូវបានប្រជាពលរដ្ឋបានដាក់ងារឲ្យជាឧកញ៉ាចិត្តធម៌ កាលពីពេលថ្មីៗបើយោងតាមគណនីហ្វេសប៊ុក របស់លោកបាននិយាយរៀបរាប់ថា ៖ ជីវិតបែបសាមញ្ញទើបហៅថាសេចក្តីសុខពិតក្នុងជីវិតទោះនូវកន្លែងណាក៏ដូចគ្នាដែរសំរាប់ខ្ញុំពីព្រោះខ្ញុំធ្លាប់ក្រហើយកើតក្នុងគ្រួសារក្រីក្រ។ ធ្វើជាមនុស្សកុំភ្លេចធាតុដើម។

ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយយ៉ាងខ្លាំងនោះគឺ កូនប្រុសច្បងរបស់លោក ត្រូវបានជួបនូវជម្ងឺដ៏កាចសាហាវមួយដែលពាក់ព័ន្ធនិងខួរក្បាល តែទោះបីយ៉ាងណាក៏ដោយមនុស្សព្រះតែងតែតាមថែរក្សា មកដល់ពេលនេះស្ថានភាពរបស់កូនប្រុសរបស់លោកបានធូរស្បើយ ប្រហើយជា៩០% ហើយ សូមពរឲ្យកូនប្រុសច្បងរបស់លោកចាប់ជាសះស្បើយដូចធម្មតានាពេលឆាប់ៗខាងមុខ។

ប្រភព៖ chnchannel

មតិយោបល់

comments