ចែករំលែក

ប្រសិនបើអ្នកធុញទ្រាន់នឹងការប្រើប្រាស់ផលិតផលផ្សេងៗដើម្បីបណ្តេញសត្វមូសចង្រៃ អ្នកអាចធ្វើការផ្សំថ្នាំដោយខ្លួនឯងដើម្បីការពារកុំឱ្យមូសខាំ។ ចំពោះវិធីផ្សំ និងរបៀបធ្វើប្រាស់គ្នាអ្វីពិបាកនោះទេ គឺអ្នកគ្រាន់តែមើលតាមការបង្ហាញដូចខាងក្រោម៖

គ្រឿងផ្សំ៖

– ខ្ទឹមស ១០០ ក្រាម
– ប្រេងទារក ១០០ មីលីលីត្រ ឬ (ល្ង, ផ្កាឡាវេនដឺ)
– អាកុល ៥០០ មីលីលីត្រ
វិធីធ្វើ៖

ត្រាំខ្ទឹមសជាមួយនឹងអាកុល ទុកវានៅក្នុងរយៈពេល ៤ថ្ងៃ កូរល្បាយនេះជារៀងរាល់ព្រឹក និងពេលល្ងាច បន្ទាប់ពីបាន ៤ថ្ងៃ ត្រូវបន្ថែមប្រេងនេះ។

របៀបប្រើ៖

បន្តក់ប្រហែលជា ៣-៤ ដំណក់ នៅលើស្បែកដៃ និងជើង លាបថ្នមៗ។ មិនតែប៉ុណ្ណោះអ្នកក៏អាចប្រើនៅលើសត្វចិញ្ចឹម ដើម្បីកម្ចាត់ចៃផងដែរ៕

ប្រភព៖ ខ្មែរប្រពៃ

មតិយោបល់

comments