ចែករំលែក

កាលពីថ្ងៃម្សិលមិញភរិយារូបស្រស់ អ្នកនាង គង់ ចាន់ ស្រីមុំ បានទៅប្តូរថ្នាំលាបពណ៌សក់ នៅក្នុងហាងសាឡនមួយកន្លែង ចំណែកឯលោក គឹម សីហា វិញគេឃើញតាមភរិយាខ្លួនស្អិតដូចតុកកែមិនឃ្លាតទៅណាសោះ។

មិនតែប៉ុណ្ណោះលោកថែមទាំងបានធ្វើតួនាទីជាប្តីដ៏ល្អ នៅចាំយាមប្រពន្ធតាំងពីម៉ោង១ដល់ម៉ោង១០យប់ ព្រោះតែចង់ឱ្យប្រពន្ធស្អាត។ លើសពីនេះទៅទៀត លោក គឹម សីហា បានធ្វើជាអ្នកនៅចាំទិញបាយ ទិញទឹកឱ្យភរិយាទទួលទាន គ្មានខ្វះចន្លោះ និយាយរួមគឺ នៅចាំមើលថែរក្សាប្រពន្ធមួយកំប្លេតែម្តង។

បើយោងតាមគណនីហ្វេសប៊ុករបស់ អ្នកនាង គង់ ចាន់ស្រីមុំ បានសរសេររៀបរាប់ថា៖ « អតិថិជនចុងក្រោយ បានសម្រេច ៨០% ទៅនិងអ្វីដែលចង់បាន តាំងពីម្សិលមិញដល់ថ្ងៃនេះតាំងពីម៉ោង ១ រហូតដល់ម៉ោង ១០ យប់ ទើបត្រូវចិត្តបាន៨០% ។ ទោះយ៉ាងណាអរគុណដល់ជាងដែលបានជួយធ្វើអោយដល់យប់ អ្វីដែលពិសេសទៀតនោះគឺអរគុណលោកប្តីធំៗ នៅអង្គុយចាំមើលនិងបញ្ជាជាងទៀត គ្រាន់តែគេកាត់សក់ប្រពន្ធមិនស្មើតិចសោះក៏មិនបានដែរ តាំងពីថ្ងៃដល់យប់មិនខ្ចីទៅណា មានសេវាទឹកនិងម្ហូបទៀត អោយតែអូនស្អាត ធ្វើអីធ្វើទៅ នៅអោយស្ងៀមចាំបងជាអ្នកចាត់ចែង ស្រលាញ់ពេញបេះដូងម៉ងហារកណាបានលោកអើយ។»

6e194db8de7cded031cd856c9ff920c541a7281a ad35c3bcbcdefe6babe6e5ac0c17b7cef8e85f69 b2204e11208fc30067fc4ab40765cb5c484cc10d d19d7c85d92a86effed510f84b1da7b98d54f4cb

ប្រភព៖ chnchannel

មតិយោបល់

comments