ចែករំលែក

ប្រសិនបើអ្នកមានស្នាមជ្រួញ, ស្នាមអុចខ្មៅៗ វានឹងធ្វើឲ្យផ្ទៃមុខរបស់អ្នកបាត់បង់នូវភាពស្រស់ស្អាត ហើយអ្នកនឹងក្លាយជាមនុស្សដែលមើលទៅចាស់ជាងវ័យ។ ប៉ុន្តែមានវិធីដ៏អស្ចារ្យដែលអាចជួយអ្នកបាន ដើម្បីពន្យាពេលកុំឲ្យស្បែកវិវត្តន៍ទៅតាមអាយុ។

សម្រស់ក្មេងជាងវ័យគឺជាក្ដីស្រមៃរបស់សុភាពនារីគ្រប់ៗរូបដែលតែងតែប្រាថ្នាចង់បាន។ ពួកគេបានព្យាយាមរកគ្រប់វិធីសាស្រ្ដដើម្បីឲ្យទទួលបានភាពក្មេងជាងវ័យ ប៉ុន្ដែអាថ៌កំបាំងនេះ ស្ថិតនៅលើស្បែកមុខរបស់អ្នក។ ប្រសិនបើអ្នកគ្មានស្នាមជ្រួញ, ស្បែកទន់រលោងដូចទារក, នៅលើពិភពលោកនេះ គ្មាននរណាម្នាក់អាចស្មានដឹងពីអាយុរបស់អ្នកបានឡើយ។

អ្នកនឹងទទួលបានភាពក្មេងជាងវ័យ និងស្បែកដ៏ស្រស់ស្អាតនៅក្នុងរយៈពេលតែ ១៥ថ្ងៃ ដោយគ្រាន់តែអនុវត្តតាមវិធីសាស្រ្តដ៏ល្អដូចខាងក្រោម៖

១. ម្សៅអង្ករ និងទឹកដោះគោកញ្ចប់

ម្សៅអង្កររឹតបន្ដឹងស្បែកធ្លាក់យារ និងធ្វើឲ្យក្មេងជាងវ័យ។ បន្ថែមទឹកដោះគោមួយចំនួននៅក្នុងម្សៅអង្ករ និងធ្វើឲ្យវាទៅជាល្បាយទឹកខាប់ៗ។ លាបវានៅលើផ្ទៃមុខ និងជួយរឹតបន្ដឹងស្បែកបានភ្លាមៗ។ ក្រោយមកលាងសម្អាតវាចេញ បន្ទាប់ពីទុកបានរយៈពេល ១៥ នាទី។ វានឹងជួយកម្ចាត់ស្នាមជ្រួញទាំងអស់ និងកោសិកាងាប់នៅលើផ្ទៃមុខ។

២. ស៊ុត

នេះជាជំហានដ៏សាមញ្ញបំផុតក្នុងការធ្វើឲ្យស្បែកស្អាតដូចមនុស្សវ័យជំទង់ចឹង។ គោះស៊ុតមួយគ្រាប់កូរឲ្យសព្វរួចលាបនៅលើផ្ទៃមុខ ទុកឲ្យបាន ១៥ នាទី ហើយបន្ទាប់មកលាងសម្អាតចេញ។ វាជួយរឹតបន្ដឹងស្បែកធ្លាក់យារ និងធ្វើឲ្យស្បែករបស់អ្នកក្មេងជាងវ័យ។ នេះគឺជាម៉ាសមួយប្រភេទដែលមានប្រសិទ្ធិភាពបំផុតសម្រាប់ស្បែកឲ្យក្មេងជាងវ័យ។

៣. ចេក

លាយចេកជាមួយទឹកផ្កាកុលាបឲ្យទៅជាល្បាយខាប់ល្មម បន្ទាប់មកធ្វើការលាបនៅលើមុខរបស់អ្នក។ រួចទុកវាឲ្យបានយូរបន្ដិច ហើយត្រូវលាងសម្អាតវាជាមួយទឹកក្ដៅឧណ្ឌៗ។

៤. ល្ហុង និងទឹកក្រូចឆ្មារ

ល្ហុងលាយជាមួយទឹកក្រូចឆ្មារ បង្កើតជាម៉ាសបិទមុខ រួចធ្វើការលាបទៅលើស្បែករបស់អ្នក។ វានឹងធ្វើឲ្យស្បែករបស់អ្នកមើលទៅក្មេង និងមានស្រស់ថ្លារ។ វាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មច្រើន, វីតាមីននិងអង់ស៊ីមសម្រាប់កោសិការស្បែក។ ហើយវាក៏ជាឱសថបុរាណដ៏ល្អបំផុតសម្រាប់ស្បែក ក្នុងការរក្សាភាពវ័យក្មេងរបស់អ្នក។

៥. ស្វាយ និងទឹកផ្កាកុលាប

ដើម្បីបានម៉ាសស្វាយនេះ អ្នកត្រូវយកស្វាយលាយជាមួយទឹកផ្កាកុលាប ហើយកិនវាឲ្យបានម៉ត់ល្អទៅជាល្បាយខាប់ល្មម ហើយយកវាបិទលើផ្ទៃមុខរបស់អ្នក។ ស្វាយមានសារធាតុចិញ្ចឹមសម្រាប់ស្បែករបស់អ្នក។ វាបានបន្ថែមភាពភ្លឺស្រស់ថ្លារដល់ស្បែកស្រអាប់។ ស្បែករបស់អ្នកនឹងមើលទៅនៅក្មេងជាងវ័យ ប្រសិនបើអ្នកប្រើប្រាស់វាឲ្យបានញឹកញាប់។ នេះគឺជាឱសថបុរាណមួយប្រភេទសម្រាប់ជួយរឹតបន្ដឹងស្បែកដ៏ល្អបំផុត៕

ប្រភព៖ khmerpropey

មតិយោបល់

comments