ចែករំលែក

ពិតណាស់ មនុស្សជាច្រើនជាពិសេសសុភាពនារី តែងប្រើប្រាស់ប្រភេទស្បៃសំអាតខ្លួនប្រាណនេះជាប្រចាំ ក្នុងគោលបំណងដើម្បីឲ្យខ្លួនប្រាណរបស់ពួកគេស្អាត និងមានផាសុខភាព ។ ប៉ុន្តែ គ្រូពេទ្យជំនាញស្បែកៈ អ្នកគួរតែបោះចោលស្បៃនោះចូលក្នុងធុងសំរាមភ្លាមទៅ។

យោងតាមគ្រូពេទ្យឯកទេសខាងរោគសើស្បែក, នោះ ៩៨% នៃពួកគេ បានណែនាំមនុស្សទាំងឡាយ គួរប្រញាប់បោះស្បៃដុសខ្លួនទាំងនេះចូលក្នុងធុងសំរាមភ្លាម ព្រោះថាជាក់ស្តែង ក្រោយអ្នកប្រើប្រាស់វារួច បណ្តាកោសិកាស្បែកងាប់ទាំងនោះ បានដក់ជាប់ក្នុងស្រទាប់បាក់តេរីនៃសំណាញ់ស្បៃ ។ ហើយនៅពេលអ្នករក្សាទុកវានៅក្នុងបន្ទប់ងូតទឹក ក្រោយដុសសំអាតខ្លួនប្រាណរួច, សំណើមក្តៅឧណ្ហៗដែលនៅសល់ បណ្តាលឲ្យកើតមានបាក់តេរីនៅក្នុងស្រទាប់សំណាញ់ទាំងនោះ ។ ហើយបន្ទាប់មក វានាំឲ្យរីកចម្រើនមេផ្សិត ។

ជាងនេះទៀត ប្រសិនបើអ្នកប្រើប្រាស់វា ក្រោយពេលកោររោម នោះអ្នកនឹងប្រឈមការឆ្លងមេរោគ និងបញ្ហាស្បែកអាក្រក់ផ្សេងៗទៀតផង ។

ហេតុដូច្នេះហើយ ប្រសិនចង់ចៀសផុតនូវបញ្ហាដែលបានលើកឡើងខាងលើនេះ ចូរអ្នករក្សា ឬ ហាលស្បៃនេះឲ្យត្រូវថ្លៃ បន្ទាប់ពីបានប្រើប្រាស់រួច ឬ យកល្អ គួរផ្លាស់ប្តូរវា ២ទៅ៣ សប្តាហ៍ម្តង ៕

មតិយោបល់

comments