ចែករំលែក

បុរសដែលមាន សញ្ជាតិជា ជនជាតិឥណ្ឌា និងមានរហ័សនាមជា White Hackers មួយរូបនេះ មានឈ្មោះថា Arun S Kumar គឺជាសិស្ស មកពី វិទ្យាស្ថាន MES ផ្នែក Computer Engineering។ ថ្មីៗនេះ គាត់បាន ទទួលប្រាក់រង្វាន់ ដល់ទៅ 16,000$ ពីក្រុមហ៊ុន Facebook បន្ទាប់ពី រូបគាត់បាន ស្រាវជ្រាវរកឃើញ នូវចន្លោះប្រហោង នៅក្នុង គេហទំព័រ Facebook។

អ្វីដែលគួរអោយស្ងើចសរសើរនោះ គឺគាត់ត្រូវបាន ក្រុមហ៊ុន Facebook ផ្ទាល់ ដាក់រហ័សនាម អោយគាត់ ថាជា White Hackers តែម្តង ព្រោះថា បន្ទាប់ពីគាត់ បានរកឃើញនូវ ចន្លោះប្រហោង ដែលជាចំនុចមួយ អាចអោយ Hacker ដទៃទៀត ធ្វើការ exploit បានហ្នឹង គឺគាត់បាន ធ្វើការ report ទៅកាន់ ក្រុមហ៊ុន Facebook ភ្លាមៗតែម្តង ដើម្បីអោយ Facebook កែប្រែនូវ ចន្លោះប្រហោង មួយនេះ។

ដូចនេះ យើងអាចដឹងបាន ហើយថា ទោះជាក្រុមហ៊ុនធំ លំដាប់កំពូល ក៏ដោយ ក៏នៅតែមាន ចំណុចខ្វះខាត តូចៗជាច្រើន ផងដែរ មិនមែនថា ក្រុមហ៊ុនសុទ្ធតែ មានរនាំង ការពារខ្លាំង មួយរយភាគរយ នោះទេ។ ចុះសម្រាប់ ប្រិយមិត្ត ទាំងអស់គ្នា តើយល់យ៉ាង ណាដែរ ចំពោះពត៌មាន មួយនេះ? គិតថាគាត់ ធ្វើ បែបនេះ ត្រូវ ឬខុស ប្រសិនបើអ្នក គឺជា Hackers មួយរូបដែរ?

ប្រភព៖ cambo-report

មតិយោបល់

comments