ចែករំលែក

ពិតជាមិនធម្មតាឡើយ ការបង្ហាញវត្តមានរបស់តារាសម្តែងរបស់ប្រទេសថៃ ផេនខេក ខេម៉ានីត នៅលើទឹកដីកម្ពុជា ជាពិសេសក្នុងក្លឹបកម្សាន្ត RCA Clubកាលពីពេលថ្មីៗនេះ ពិតជាបានបង្កការភ្ញាក់ផ្ញើលមិនស្ទើរឡើយដល់ប្រិយមិត្តដែលគាំទ្រនាង ។ ជាមួយគ្នានេះដែរ តារាសម្តែងថៃរូបនេះ ក៏ត្រូវបានប្រិយមិត្តអ្នកគាំទ្រខ្មែរចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតផងដែរ ។

ការបង្ហាញខ្លួនរបស់នាង ផេនខេក តារាល្បីប្រចាំប្រទេសថៃក្នុងក្លឹបកម្សាន្ត RCA Clubលើកនេះបានធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រជាច្រើនសំរុកទៅក្លឹបនោះ ដើម្បីបានឃើញមុខតារារូបនេះផ្ទាល់ ហើយម្នាក់ៗក៏បានថតរូបជាមួយនាងដែរ។ ក្នុងនោះគេកត់សម្គាល់ឃើញមានតារាល្បីក្នុងស្រុកមួយចំនួនក៏ទៅចូលរួមដែរ មានលោក បញ្ញាសិទ្ធ ជាដើម ។

គួរបញ្ជាក់ថា ការបង្ហាញខ្លួនក្នុងក្លឹបកម្សាន្ត RCA Club របស់កំពូលតារាសម្ដែងលំដាប់ជួរមុខក្នុងប្រទេសថៃ នាង ផេនខេក ខេម៉ានីត(Pancake Khemanit)កាលពីរាត្រីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៦ កន្លងមកនេះ គឺធ្វើបន្ទាប់ពីកម្មវិធីសប្បុរធម៌ «ដំរីអង្គរ» ដែលរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាបានបញ្ចប់ ។

ខាងក្រោមនេះជាវីដេអូសកម្មភាពខ្លះៗរបស់តារាសម្តែងប្រចាំប្រទេសថៃ ផេនខេក ខេម៉ានីត ក្នុងក្លឹបកម្សាន្ត RCA Clubសូមទស្សនាដូចតទៅ៖ 

អត្ថបទពាក់ព័ន្ធ៖ មែនក៏អី! ផេនខេក ខេម៉ានីត នឹងលេចមុខនៅក្លឹបកម្សាន្តនៅភ្នំពេញ

កំពូលតារាសម្ដែងលំដាប់កំពូលក្នុងប្រទេសថៃនាង ផេនខេក ខេម៉ានីត (Pancake Khemanit) ត្រៀមនឹងបង្ហាញវត្តមានក្នុងក្លឹបមួយនៅទីក្រុងភ្នំពេញ ដែលក្លឹបនោះមានឈ្មោះ RCA Club ។ ការបង្ហាញខ្លួននេះគឺធ្វើបន្ទាប់ពីកម្មវិធីសប្បុរធម៌ «ដំរីអង្គរ» បញ្ចប់ នៅយប់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៦ ខាងមុខនេះ ។

បើតាមទំព័រហ្វេសប៊ុករបស់តារាសម្តែង និង ចម្រៀងលោក បញ្ញាសិទ្ធបានបង្ហើបឱ្យដឹងថានាង ផេនខេក តារាល្បីប្រចាំប្រទេសថៃនឹងបង្ហាញខ្លួនជាមួយនឹងលោកក្នុងក្លឹបកម្សាន្តមួយឈ្មោះ RCA Club ហើយការចូលរួមគឺមិនមានការលក់សំបុត្រឡើយ ។ លោក បញ្ញាសិទ្ធ បានសរសេរថា «ជួបគ្នានៅ RCA Club ជាមួយខ្ញុំបាទ (បញ្ញាសិទ្ធ) និង កំពូលតារាសម្តែងប្រចាំប្រទេសថៃកញ្ញា ផេនខេក នៅថ្ងៃទី ២៧-៨-២០១៦ ។ បញ្ជាក់ការចូលរួមមិនមានលក់សំបុត្រទេ» ។

គួរបញ្ជាក់ថា គម្រោងនឹងមកប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ នាង ផេនខេក គឺមកដើម្បីចូលរួមកម្មវិធីតន្ត្រីសប្បុរសធម៌ «ដំរីអង្គរ» ស្វែងរកជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ហើយសល់ពេលពីនោះ នាងក៏នឹងលេចមុខបង្ហាញវត្តមានក្នុងក្លឹបកម្សាន្តខាងលើផងដែរ ៕ សាកល

ប្រភព៖ pmhotnews

មតិយោបល់

comments