ចែករំលែក

គ្រោះរញ្ជួយដីខ្លាំងក្លាមួយកម្រិត ៦.៨ រ៉ិចទ័រ បានធ្វើឲ្យរង្គោះរង្គើភាគកណ្តាលនៃប្រទេសភូមា កាលពីថ្ងៃពុធម្សិលមិញ (២៤ សីហា) ដែលបណ្តាលឲ្យវត្តព្រះពុទ្ធសាសនាសម័យបុរាណជិត ១០០ វត្ត ត្រូវបានបំផ្លិចបំផ្លាញ ស្ថិតនៅក្នុងទីក្រុងទេសចរណ៍ Bagan និងបើតាមរបាយការណ៍ គឺមានមនុស្សយ៉ាងតិច ៣ នាក់ស្លាប់ ។

យោងតាមទីភ្នាក់ងាររបស់អាមេរិកឈ្មោះ US Geological Survey (USGS) ការរញ្ជួយដីនេះស្ថិតនៅប្រមាណ ២៤ គីឡូម៉ែត្រ ពីភាគខាងលិច Chauk, តំបន់ភាគខាងលិចនៃទីក្រុងបុរាណ Bagan ។

ពលរដ្ឋនៅក្នុងទីក្រុង Yangon ដែលជាទីក្រុងដ៏សំខាន់របស់ប្រទេសនេះ បានប្រញាប់ប្រញាល់ចេញពីអគារខ្ពស់ៗ ។

ក្រសួងវប្បធម៌ និងសាសនាភូមា និយាយក្នុងសេចក្តីថ្លែងការណ៍ថា វត្តបុរាណដែលអាយុកាលយ៉ាងតិច ៦៥ សតវត្ស នៅក្នុងទីក្រុង Bagan ត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ៕

ប្រភព៖ ខ្មែរស្ថាបនា

មតិយោបល់

comments