ចែករំលែក

ជ័រលុបបង្កប់ប្រ៊ុយយ៉ុងប្រឡងបាក់ឌុបមួយ ត្រូវបានចាប់បាននៅឯមណ្ឌលប្រឡងសាលាបឋមសិក្សាស្គន់ ខេត្តកំពង់ចាម ។ នេះជាគំនិតច្នៃប្រឌិតខ្ពស់ សុំសរសើរ! ប៉ុន្តែ វាទទួលរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយពួកគេភាគច្រើនលើកឡើងពីភាពខ្ជិលច្រអូសរបស់សិស្សមួយចំនួនតូច ដែលពុំគិតខំរៀនសូត្រ ដើរតែលេង ធ្វើរឿងអសីលធម៌ក្នុងសង្គម! ហើយលទ្ធផលចុងក្រោយ មានតែវិធីមួយនេះ ដើម្បី “ជួយ” ពួកគេ ។

វាមិនមែនអាម៉ាសសម្រាប់តែខ្លួនឯងទេ តែវាធ្វើឲ្យអាប់ឱនដល់កិត្តិយសឪពុកម្តាយ ដែលពួកគាត់ខិតខំធ្វើការរកស៊ីដោយពុំគិតពីការនឿយហត់ ដើម្បីបានប្រាក់មកផ្គត់ជីវិតភាពគ្រួសារប្រចាំថ្ងៃ ក៏ដូចដើម្បីការសិក្សារបស់កូនៗផងដែរ ។ ហេតុដូច្នេះ សូមប្អូនៗទាំងឡាយ គួរតែគិតពិចារណាឡើងវិញ ព្រោះថា គ្មានអ្វីក្រៅពីការសិក្សាទេ ដែលនាំឲ្យយើងមានអនាគតល្អនោះ ៕

រូបភាព៖ (ប្រិយមិត្ត)

មតិយោបល់

comments