ចែករំលែក

ជាទូទៅសុភាពនារីតែងតែខ្វល់ខ្វាយចំពោះសម្រស់ខ្លួនដែលកត្តាទាំងនេះត្រូវបាននារីទាំងអស់លើកយកមកនិងជារឿងបឋមសម្រាប់គេម្នាក់។ដើមទ្រូងក៏ជាផ្នែកមួយនៃការលើកកម្ពស់នៃសម្រស់ផងដែរ។ តើសុភាពនារីទាំងឡាយចង់មាន

ដើមទ្រូងស្អាតដោយមិនចាំបាច់ប្រើថ្នាំ ឬធ្វើការវះកាត់ដែរឬទេសុភាពនារីនឹងមានដើមទ្រូងយ៉ាងស្រស់ស្អាតដោយគ្រាន់តែធ្វើលំហាត់ប្រាណដូចខាងក្រោម ៖

១- ផ្គុំដៃទាំងពីដាក់នៅស្មើទ្រូងកែងដៃឲ្យត្រង់ជាមួយស្មា ដកដង្ហើមធម្មតា ព្រមទាំងបើកកែងដៃ90 ដឹក្រេ។ ធ្វើ ៥ដងក្នុងរយៈពេល១០វិនាទី។

២- ក្តាប់ដៃដាក់ចំពីមុខបន្ទាប់មកបើកស្មាឡើង ហើយបិតទៅវិញ ប៉ុន្តែត្រូវដកដង្ហើមវែងៗរាល់ពេលបើកនិងបិតស្មា។

៣- ឈរស្ងៀមនៅកន្លែងមួយលាតដៃ ដាក់ទន្ទឹមនឹងខ្លួនយោលដៃទៅមុខមកក្រោយ ជើងក៏លើកឡើងលើកចុះទន្ទឹមនឹងដៃផងដែរ។

៤- អង្គុយនៅលើគ្រែដាក់ដៃនៅលើជង្គង់ដកដៃចេញពីជង្គង់យឺតៗ បើកស្មាឲ្យធំនិងអង្គុយឲ្យត្រង់ខ្លួន។

៥- អង្គុយពែនភ្នែនលើគ្រែដៃទាំងពីរកាន់ខ្នើយ លើកឡើងព្រមទាំងបើកស្មាឲ្យបានធំផុតពីក្បាល ហើយដាក់ចុះយឺៗមកកន្លែងដដែល។

៦- បើអ្នកគ្មានដុំដែក អ្នកអាចជំនួសដោយដបទឹក 500ml ហើយធ្វើតាមរូបភាព៕

ប្រភព៖ kntnews

មតិយោបល់

comments