ចែករំលែក

ជំងឺមហារីកតម្រងនោម គឺជាជំងឺមហារីកដែលមានប្រភពនៅក្នុងតម្រងនោមតែម្តង។ តម្រងនោម ជាសរីរាង្គមានរាងដូចគ្រាប់ណ្តែក មានទំហំប៉ុនកណ្តាប់ដៃ ។ តម្រងនោមស្ថិតនៅពីក្រោយសរីរាង្គក្នុងពោះរបស់អ្នក។ អត្រានៃការកើតជំងឺមហារីកតម្រងនោមហាក់ដូចជាមានការកើនឡើង។

មូលហេតុមួយនៃការកើនឡើងនេះអាចបណ្តាលមកពីការរីកចំរើននៃបច្ចេកទេសខាងរូបភាពវេជ្ជសាស្ត្រ មានដូចជា ស៊ីធីស្កែន ( CT ) ដែលកំពុងតែត្រូវបានប្រើប្រាស់ជាញឹកញាប់ជាងមុន។ ការធ្វើតេស្តទាំងនេះហើយ ដែលអាចនាំអោយមានការរកឃើញដោយចៃដន្យនៃជំងឺមហារីកតម្រងនោមកាន់តែច្រើន ខណៈដែលពីមុនអ្នកជំងឺដែលមានជំងឺមហារីកតម្រងនោមមិនត្រូវបានគេដឹងទេ ដោយសារតែការខ្វះមធ្យោបាយក្នុងការធ្វើរោគវិនិច្ឆ័យ។មានកត្តាជាច្រើនដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកតម្រងនោម រួមមាន៖

– មនុស្សចាស់ ៖ ហានិភ័យនៃការកើតមានជំងឺមហារីកតម្រងនោមរបស់អ្នកហាក់ដូចជាបានកើនឡើងទៅតាមអាយុរបស់អ្នក។
– អ្នកជក់បារី ៖ អ្នកជក់បារីប្រឈមមុខនឹងជំងឹមហារីកតម្រងនោមច្រើនជាងអ្នកដែលមិនជក់បារី ហើយវាក៏បង្កើនហានិភ័យនៃជំងឺមហារីកប្រភេទផ្សេងជាច្រើនទៀតផងដែរ។ ហានិភ័យទាំងនេះនឹងថយចុះបន្ទាប់ពីអ្នកឈប់ជក់បារី។
– មនុស្សធាត់ ៖ មនុស្សធាត់មានហានិភ័យខ្ពស់ទៅនឹងជំងឺមហារីកតម្រងនោមជាងមនុស្សមានទម្ងន់មធ្យម។
– អ្នកមានសម្ពាធឈាមខ្ពស់ ៖ សម្ពាធឈាមខ្ពស់ក៏បង្កើនហានិភ័យនៃជំងឺមហារីកតម្រងនោមផងដែរ។
– មនុស្សធ្លាប់បានព្យាបាលជំងឺខ្សោយតម្រងនោម ៖ អ្នកដែលបានធ្វើការលាងឈាម ក្នុងរយៈពេលវែង ដើម្បីព្យាបាលជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃមានហានិភ័យខ្ពស់ក្នុង ការវិវត្តទៅជាជំងឺមហារីកតម្រងនោម៕

ប្រភព៖ iknow

មតិយោបល់

comments