ចែករំលែក

ការលាងតម្រងនោម អាចជួយបង្ការជំងឺតម្រងនោម និងផ្តល់ភាពក្មេងវិញ ដល់រាងកាយទាំងមូលបាន។ វាអាចជួយសន្សំថវិកា ពីការព្យាបាលតាមបែបវេជ្ជសាស្ត្រ ដែលមានតម្លៃថ្លៃ ឬត្រូវការដោះស្រាយ បញ្ហាតម្រងនោមនៅថ្ងៃក្រោយ។ ខណៈពេលការលាងតម្រងនោម គឺជារឿងអស្ចារ្យនោះ យកល្អ អ្នកគួរតែរក្សា ការទទួលទានរបបអាហារណាដែលល្អ ចំពោះសុខភាពតម្រងនោម។

ទឹកឪឡឹក
សមាសធាតុបញ្ចុះទឹកនោម របស់ផ្លែឪឡឹក ប្រហែលជាជួយដល់ ការផលិតទឹកនោម បានកាន់តែច្រើន។ វាក៏អាចបញ្ចេញជាតិពុល កាន់តែច្រើនពីក្នុងរាងកាយដែរ។ ផ្លែឪឡឹក ប្រហែលជាជួយលាងសម្អាតជាតិពុល ក្នុងតម្រងនោមទៀត ព្រោះសម្បូជាតិប៉ូតាស្យូម។ ចូរធ្វើទឹកឪឡឹកពីរពែង និងលាយជាមួយ ទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេផង បន្ទាប់មក ញ៉ាំវាមួយថ្ងៃពីរទៅបីដង។

ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារ ប្រហែលជាមានប្រសិទ្ធភាពបំផុត ក្នុងការលាងសម្អាតតម្រងនោម។ សារធាតុ Citric ក្នុងក្រូចឆ្មារ ប្រហែលជាទៅបន្ថយ ចំនួនជាតិកាល់ស្យូមក្នុងទឹកនោម ដូច្នេះ វានឹងបន្ថយការប្រឈម នឹងជំងឺគ្រួសក្នុងតម្រងនោមបាន។ ទឹកក្រូចឆ្មារ គួរតែលាយជាមួយនឹង ទឹកក្តៅឧណ្ហៗមួយពែង ហើយទទួលទាន នៅពេលព្រឹក មិនទាន់ញ៉ាំអាហារ។

ទឹកការ៉ុត
សារធាតុ Carotene ក្នុងម៉ើមការ៉ុត ប្រហែលជាជួយបង្ការ គ្រួសក្នុងតម្រងនោមបាន។ ខណៈពេលដែលទឹកការ៉ុត ជួយលាងសម្អាតតម្រងនោមបាននោះ អ្នកត្រូវតែចាំថា ការ៉ុត ក៏អាចជួយបឺតស្រូប សារធាតុកំទិចកំទីបានដែរ។ ចូរយកការ៉ុតបីម៉ើម ហើយលាងទឹកឱ្យស្អាត រួចកាត់វា ដើម្បីចម្រាញ់ជាទឹក។ ចូរលាយទឹកបន្ថែមសិន មុននឹងទទួលទាន។ អ្នកគួរតែទទួលទានមួយថ្ងៃម្តង។

ទឹកត្រសក់
សមាសធាតុជាថ្នាំបញ្ចុះទឹកនោម របស់ផ្លែត្រសក់ ប្រហែលជាជួយច្រោះសារធាតុអាស៊ីតអ៊ុយរិក ពីក្នុងខ្លួន ហើយក៏ជួយរំលាយ គ្រួសក្នុងតម្រងនោមបានដែរ។ អ្នកគួរតែចិតសម្បកត្រសក់ចេញ មុននឹងយកទៅចម្រាញ់ជាទឹក។ ចូរទទួលទានទឹកត្រសក់ បីទៅបួនពែង ចំនួនពីរទៅបីដងក្នុងមួយថ្ងៃ។

ទឹកទំពាំងបាយជូរ
ទំពាំងបាយជូរ សម្បូរជាតិប៉ូតាស្យូម ដែលជួយជំរុញឱ្យ ជាតិពុលក្នុងឈាម ចាកចេញពីតម្រងនោមបានយ៉ាងស្រួល។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលស្ថិតក្នុងពេល កំពុងតែលាងឈាមវិញ គឺមិនត្រូវបានណែនាំ ឱ្យទទួលទានអាហារសម្បូរជាតិប៉ូតាស្យូមឡើយ៕

ប្រភព៖ iknow

មតិយោបល់

comments