ចែករំលែក

ដើម្បី​ធ្វើ​ឱ្យ​រាត្រី​ដ៏​ពិសេស​អាច​ព្រព្រឹត្ត​ទៅ​ដោយ​ភាព​ប្រសើរ​ គឺ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​ទាំង​ពីរ​ចេះ​សហការ​គ្នា​បាន​ល្អ។ ប្រសិន​បើ​អ្នក​អាច​កាត់​បន្ថយ​នូវ​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ដៃ​គូ​របស់​ខ្លួន​ នៅ​ពេល​ដែល​ចាប់​ផ្តើម​ប្រតិបត្តិ​ការ។ ខាង​ក្រោម​នេះ​គឺ​ជា​កំហុស​ឆ្គង​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​ជៀស​វាង៖

ការផឹកគ្រឿងស្រវឹងច្រើនពេក ៖ ការផឹកគ្រឿងស្រវឹងបន្តិចបន្តួច​អាច​ជួយ​ឱ្យការ “រួមភេទ” របស់អ្នក​ល្អប្រសើរ ហើយ​មាន​ភាព​ផ្អែមល្ហែម​ជាងមុន។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ស្រវឹង​ផង​ដែរ​វា​គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត ដែល​អាច​ធ្វើឱ្យ​ការ​សប្បាយ​របស់​អ្នកប្រែ​ជាអាសាបង់​វិញ។

គ្មានការបបោស​អង្អែល​មុនពេល​ចាប់ផ្តើម ៖ ការបបូបោសអង្អែលមុនពេល​ចាប់ផ្តើម​ប្រតិប្តការ​អាច​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្រើបស្រាល​ដល់​ចំណុច​កំពូល។ តែ​ប្រសិន​បើ​អ្នក​ប្រញាប់​ប្រញាល់​ខ្លាំង​ពេក​ដោយ​រំលង​ការ​បបោស​អង្អែល ដៃគូ​របស់អ្នក​មិនអាច​ឈាន​ដល់​ចំណុច​កំពូល​បាន​ឡើយ។ ជាងនេះ​ទៅ​ទៀត ​ដៃ​គូ​របស់​អ្នក​បាត់​បង់​អារម្មណ៍​ត្រេក​ត្រអាល​ ប្រសិន​បើ​អ្នក​មិនបាន​ធ្វើវា​នៅ​លើនាង។

អនាម័យផ្ទាល់ខ្លួន ៖ ការបណ្តែតបណ្តោលឱ្យមានក្លិនខ្លួន​អាច​បន្ថយ​ភាព​ទាក់ទាញ​ពីដៃគូ​របស់អ្នក។ ប៉ុន្តែវា​អាចធ្វើ​ឱ្យប្រតិបត្តិ​ការរបស់​អ្នកទាំង​ពីរមាន​ភាពកាន់​តែប្រសើរ​ឡើង ប្រសិនបើ​អ្នកចេះ​អនាម័យ​ខ្លួនប្រាណ​បានល្អ។

ខ្មាស់អៀន ៖ ប្រសិនបើអ្នកនៅតែមានភាពខ្មាសអៀន ហើយ​នៅតែ​ចង់បិទ​បាំងមិន​ឱ្យដៃគូ​របស់ខ្លួន​ឃើញ​ចំណុច​ពិសេស​របស់​ខ្លួនទៀត គេនឹង​មាន​អារម្មណ៍​ធុញទ្រាន់ ព្រមទាំង​បង្អាក់​នូវអារម្មណ៍​កំពុងតែ​ពុះកញ្ជ្រោល​ថែមទៀត។

កាយវិកាដដែលៗ ៖ ការទម្លាប់ធ្វើកាយវិកាដដៃនៅក្នុង​ការរួមភេទ ធ្វើឱ្យ​ដៃគូ​របស់អ្នក​អស់​អារម្មណ៍។ ប្រៀប​ដូច​ជា​ការ​ធុញ​ទ្រាន់​ចំពោះ​ការ​បរិភាគ​អាហារ​ដដែលៗ​ជា​រៀង​រាល់​ថ្ងៃ​អញ្ចឹង​ដែរ។ ដូច្នេះ​ហើយ​ប្រសិន​បើអ្នក​ចេះ​បង្កើត​នូវវិធី​សាស្ត្រ​ប្លែកៗ​ វានឹង​ធ្វើឱ្យ​ការ​ដំណើរការ​របស់អ្នក​កាន់តែ​ប្រសើរ។

មានភាពតានតឹង ៖ នៅពេលដែលអ្នកមានភាពតាន​តឹងក្នុង​អារម្មណ៍ ចូរ​សម្រាក​ឱ្យបាន​ស្រួល​ខ្លួនជា​មុនសិន។ កុំចាប់​ផ្តើម​ប្រតិបត្តិ​ការ​ទាំង​ងប់ងល់ ព្រោះ​វា​ធ្វើ​ឱ្យ​បាត់​បង់​នូវ​ភាព​រីករាយ ហើយ​ធ្វើ​ឱ្យអ្នក​ទាំងពីរ​មិនអាច​ឈាន​ទៅដល់​ចំណុច​កំពូល​ថែមទៀតផង៕

ប្រភព៖ khmerpropey

មតិយោបល់

comments