ចែករំលែក

ក្ដីមន្ទិលមួយចំនួន ធ្វើឱ្យស្ត្រីជាភរិយាចង់ដឹងរឿងរ៉ាវជីវិតផ្លូវភេទប៉ុន្តែពិបាករកចម្លើយ ។ ខាងក្រោមនេះ វាជាសំណួរច្រើនជួប្រទះត្រូវបានអ្នកស្រី Laura Berman អ្នកជំនាញផ្លូវភេទសាស្ត្រ លើកមកបង្ហាញពីទំនាក់ទំនងបញ្ហាផ្លូភេទក្នុងជីវិតគ្រួសារប្ដីប្រពន្ធ ។ តើខ្ញុំជាមនុស្សធម្មតា ក្នុងរឿង តម្រេកភេទ ? អ្នកមិនត្រូវខ្មាស់អៀន ជាមួយនរណានោះទេ អំពីតម្រូវការស្រេកឃ្លាននិងការចង់បានចង់ដឹងអំពីជំវិតផ្លូវភេទចំពោះខ្លួនអ្នក ។ ស្ត្រី ភាគច្រើនតែងមានអារម្មណ៍ថា គាត់មិនទទួលបានគ្រប់គ្រាន់នូវតម្រេកផ្លូវភេទ ដែលបង្កើតបានជាសំណួរ តើបញ្ហានេះជារឿងធម្មតា ឬយ៉ាងណា ?

ជាការពិត ស្ត្រីភាគច្រើនមិនដឹងពីវិធីប្រាប់ប្ដីនូវអ្វីដែលខ្លួនចង់បាន ក្នុងពេលនៅលើគ្រែ ។ រឿងបែបនេះពិតជាកំហុសដ៏ធំមួយ ព្រោះនរណាក៏មាន សិទ្ធិទាមទារតម្រូវការរបស់ខ្លួនដែរ បើដៃគូយល់ព្រម ។ អ្នកគ្រាន់តែជឿជាក់ និងហ៊ានធ្វើម្ចាស់ការ អ្នកនឹងទទួលបាននូវជិវិតផ្លូវភេទប្រកប ដោយ ភាពស្រណុកស្រួល តាមសេចក្ដីប្រាថ្នា ។ តើការរួមភេទ កម្រិតណា ទើបគ្រប់គ្រាន់ ? បើអ្នកគិតថា ដៃគូគេប្រព្រឹត្តរឿងនេះបានច្រើនជាង ខ្លួននោះ វា មិនមែនជារឿងអ្នកត្រូវខ្វាយខ្វល់នោះទេ ។ តាមការស្រាវជ្រាវ និងធ្វើស្ថិតិ លើកលែងគ្រួសារមានជំងឺ បង្ហាញថា ក្នុងរយៈពេល រវល់ការងារ មាន បញ្ហាហិរញ្ញវត្ថុគ្រួសាររងសម្ពាធអ្វីមួយ … ប្ដីប្រពន្ធរៀបការយូរឆ្នាំ រួមតម្រេកភេទតែ ១ ទៅ ២ដងប៉ុណ្ណោះក្នុង១សប្ដាហ៍ ហើយប្ដីប្រពន្ធថ្មីថ្មោង រួមភេទជាប្រចាំក្នុងរយៈពេលដំបូងហើយចំនួននេះនឹងត្រូវកាត់បន្ថយទៅតាមពេលវេលា ។ ធ្វើយ៉ាងណា ដើម្បីបង្ហាញអារម្មណ៍ចង់រឿងនោះប្រាប់ ទៅប្ដី ? ប្ដីប្រពន្ធ មិនមែនជាអ្នកក្រៅនោះទេ ដូច្នេះប្រពន្ធគួរតែផ្លាស់ប្ដូរព័ត៌មានឱ្យគ្នាទៅវិញទៅមក នៅពេលអ្នកទាំង២កំពុងដេកលើគ្រែ ។

ចូរនិយាយលែបខាយមនោសញ្ចេតនា ដូចជា « បងជូនអូន ១បានអត់ » ឬ « អូនចូលចិត្តរបៀបយប់មិញ ដែលបងបានធ្វើ » ។ វិធីប្រើកាយវិការ ឬលើកសញ្ញា ដូចជាកាន់ដៃប្ដីដាក់លើកន្លែងដើមទ្រូងក្នុងបំណងចង់បានការបបោសអង្អែល ក៏ជាវិធីល្អ ។ អ្នកគួរយល់ថា ការប្រសញ្ញាកាយវិការ ជាសញ្ញាអាថ៌កំបាំងមួយ ធ្វើឱ្យបុរសចង់ស្វែងយល់ ហើយបង្កើនភាពស្និទ្ធស្នាល ។ ចូរចាំថាប្ដីជានិច្ចជាកាលនឹងធ្វើឱ្យប្រពន្ធបានសេចក្ដីសុខនៅ លើគ្រែ ដូច្នេះអ្នកមិនត្រូវខ្វាយខ្វល់អ្វីឡើយ ។ ហេតុអ្វី អារម្មណ៍ផ្លូវភេទធ្លាក់ចុះ? ករណីនេះច្រើនកើតឡើងចំពោះស្ត្រីមានវ័យច្រើន ធ្វើឱ្យអារម្មណ៍ ចង់រួមភេទត្រូវធ្លាក់ចុះ ដោយសារប្រែប្រួលនិងអស់រដូវ ប៉ុន្តែករណីខ្លះស្ត្រីអាយុជាង ៣៥ឆ្នាំនៅតែមានអារម្មណ៍ស្រើបស្រាល ដោយសារកម្រិត អ័រម៉ូន មានចំនួនច្រើន ។ ការធ្លាក់ចុះចំណង់ផ្លូវភេទនេះ ក៏អាចបណ្ដាលមកពីការប្រើថ្នាំឱសថផងដែរ ដូចជាថ្មាំពន្យាកំណើត ភាពតាន តឹងកើត ឡើងរៀងរាល់ថ្ងៃ ការមិនខ្វល់ហ្វឹកហាត់កីឡា ឬដេកមិនបានគ្រាប់គ្រាន់ ។

ដូច្នេះអ្នកគួរតែទៅប្រឹក្សាជាមួយគ្រួពេទ្យជំនាញ ។ ប្ដីមានសាហាយស្មន់ ត្រូវធ្វើយ៉ាងដូចម្ដេច? វាជាបញ្ហាធំបំផុតក្នុងគ្រួសារដែលស្ត្រីមិនប្រាថ្នាចង់បាន ប៉ុន្តែអ្នកចិត្តសាស្ត្របានចាត់ទុកថា វិធីដំណោះស្រាយនៅតែមាន ។ ជាដំបូង ប្ដីត្រូវតែកាត់ផ្ដាច់ទំនាក់ទំនងជាមួយស្រីខាងក្រៅសិន ហើយត្រូវឱ្យគាត់ដឹងថា ជីវិតអាពាហ៍ ពិពាហ៍ជារឿងអទិភាព ។ វិធីបន្ទាប់ប្ដីត្រូវតែ បង្ហាញភាពស្មោះត្រង់ ចំពោះបញ្ហាបានកើតឡើង ប៉ុន្តែមិនត្រូវបកស្រាយលម្អិតដោយប្រញាប់ប្រញាល់នោះទេ ព្រោះវាជារឿងឈឺចិត្ត ។ ប្ដីប្រពន្ធ គួរតែទៅប្រឹក្សាជាមួយពេទ្យជំនាញ និងស្វែងរកវិធីកសាងទំនាក់ទំនងប្ដីប្រពន្ធឡើងវិញ ។ ប្ដីគួរតែចំណាយពេលស្ដាប់ការបរិយាយប្រពន្ធចំពោះ បញ្ហាបានកើតឡើង យ៉ាងហោចណាស់ ក៏រយៈពេល ១០នាទីដែរ ។ ការធ្វើបែបនេះ ដើម្បីកាត់បន្ថយអារម្មណ៍រងសម្ពាធរបស់ប្រពន្ធ ហើយស្ថាន ការណ៍នឹងប្រែប្រួលមកដើមវិញយ៉ាងសន្សឹមៗ ទៅតាមពេលវេលា ។ មានពេលណា សម្រាប់រឿងតម្រេកផ្លូវភេទ ? នេះជាសំណួរច្រើនជួបញឹក ញាប់ ចំពោះប្ដីប្រពន្ធប្រឈមហ្នឹងការងារតានតឹង អស់កម្លាំងក្រោយពេលធ្វើការរួចការងារផ្ទះច្រើនធ្វើមិនអស់ រួមទាំងការងារផ្សេងៗទៀត ។

អ្នក ត្រូវយល់ថា ជិវិតផ្លូវភេទមានសារៈសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់គ្រួសារនីមួយៗ ហើយវាជាចំណែកបញ្ហាដែលអ្នកគួរយកចិត្តទុកដាក់ ។ កុំរង់ចាំ ឱកាសទំនេរមកដល់ អ្នកត្រូវចេះឆ្លៀតឱកាសតាមរយៈកាត់បន្ថយការងារណាមួយ ដើម្បីចំណាយពេលបាននៅជាមួយគ្នា នាគ្រាណាមួយ ។ អ្នក គួរដឹងថាចូរនិយាយ «ទេ» ចំពោះការងារមួយចំនួន និងឆ្លើយថា « ok» ចំពោះរៀងជីវិតផ្លូវភេទរបស់គ្រួសារអ្នក ។ ធ្វើយ៉ាងណា ដើម្បីចៀសវាង ភាពធុញទ្រាន់ ពីជីវិតផ្លូវភេទ ? ប្ដីប្រពន្ធរស់នៅជាមួយគ្នាមានរយៈពេលយូរ តែងកើតឡើងនូវភាពធុញទ្រាន់ក្នុងជីវិតផ្លូវភេទ ។ ចូរកុំខ្វាយខ្វល់ ព្រោះការប្រែប្រួលឥរិយាបថតូចៗ អាចធ្វើឱ្យគ្រួសារអ្នករស់នៅប្រកបដោយសុភមង្គល និងពោរពេញសេចក្ដីស្នេហា ។ ការផ្លាស់ប្ដូរវេលារួមតម្រេក ក៏ជាដំណោះស្រាយដែរ ។ ការថើបប្ដីមួយខ្សឺត ឬផ្ដល់គ្នានូវស្នាមថើប ក្រោយពេលប្ដីឬប្រពន្ធត្រលប់មកពីធ្វើការ ក៏ជាចំណុចផ្ដើម ក្នុងការរក្សា ស្នេហ៍អ្នកទាំង២ ដែរ ប៉ុន្តែសកម្មភាពនេះមិនគួរឱ្យកូនៗឃើញនោះទេ ។ ពេលប្ដីចេញទៅធ្វើការឆ្ងាយ ការផ្ញើសារបញ្ចេញភាពនឹករលឹក ឬការរង់ ចាំប្ដីត្រឡប់មកវិញ សុទ្ធតែវិធីសាស្ត្រសម្រាប់ប្ដីប្រពន្ធអនុវត្ត ។ បើទំនេរ ការណាត់ជួបដើរកម្សាន្តជាមួយគ្នាជជែករំលឹក អនុស្សាវរីយ៍ស្នេហា គ្រា ដំបូងនៅកន្លែងណាមួយ ក៏ជាជំនួយដល់ការចៀសវាងបញ្ហាធុញទ្រាន់ក្នុងរឿងភ្លូវភេទ ផងដែរ ៕

ប្រភព៖ iknow

មតិយោបល់

comments